ដោយៈ health.com.kh
​បញ្ហា​រមាស់​ពងបែក​លើ​ម្រាមដៃ​និង​បាតដៃ​មែន​ទេ​? កុំ​បារម្ភ​!

១. ស្អំ​ត្រជាក់​និង​សើម​
​អ្នក​អាច​បំបាត់​អា​ការៈឈឺចាប់​និង​រមាស់​ភ្លាមៗ​បាន​ដោយ​គ្រាន់តែ​ប្រើប្រាស់​ការ​ស្អំ​តំបន់​ស្បែក​ដែលមាន​បញ្ហា​ជាមួយ​ភាព​សើម​ត្រជាក់​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ត្រាំ​កូនកន្សែង​ស្អាត​តូច​មួយ​ក្នុង​ទឹក​ត្រជាក់​។ បន្ទាប់មក​ពូត​ទឹក​ចេញ​ខ្លះ និង​រមូរ​ឱ្យ​ស្អាត រួច​ដាល់​ស្អំ​លើ​ពងបែក​។ អ្នក​អាចអនុវត្ត​រូបមន្ត​នេះ​បានជា​ច្រើន ដង​ក្នុង​មួយថ្ងៃ ឬ​នៅពេល​ចាំបាច់​។​

២. ងូតទឹក​ត្រជាក់​
​នេះ​ក៏​ព្រោះតែ​ភាព​ស្ត្រេ​ស​ក៏​ជា​កត្តា​មួយ​ដែល​អាច​នាំ​បញ្ហា​នេះ​ឱ្យ​កើតមានឡើង ហើយ​ការ​ងូតទឹក​ត្រជាក់​ជា​គន្លឹះ​ដ៏​ងាយ​បំផុត​មួយ​ដើម្បី​ដោះស្រាយ​។ អ្នក​ក៏​អាច គេង​ត្រាំ​ទឹក​ត្រជាក់​បាន​ផងដែរ​។ វា​មិនមែនជា​គំនិតល្អ​ទេ​ក្នុងការ​ងូតទឹក​ក្ដៅ ឬ​ត្រាំ​ទឹក​ក្ដៅ ខណៈដែល​វា​អាច​នាំឱ្យ​ស្បែក​ស្ងួត​។ ជា​លទ្ធផល​ស្ថានភាព​នៃ​ពង បែក​តូចៗ​ទាំងនោះ​នឹង​ធ្ងន់ធ្ងរ​ឡើង​។​

៣. ជែ​ល​ប្រទាល​កន្ទុយក្រពើ​
​ការ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​ពងបែក​អាច​ផ្ដល់​អារម្មណ៍​ធូរស្រាល​យ៉ាង​ឆាប់រហ័ស​។ នេះ​ក៏​ព្រោះតែ​ប្រទាល​កន្ទុយក្រពើ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង ការ​រលាក​និង​បាក់តេរី​ដែល​ល្អ​ណាស់​សម្រាប់​ទប់ទល់​នឹង​បញ្ហា​ពងបែក​លើ​ម្រាមដៃ​និង​បាតដៃ​។ ប្រសិនបើ​គ្មាន​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ទេ​អ្នក​ក៏​អាច​ប្រើប្រាស់ ទឹក​ប្រទាល​កន្ទុយក្រពើ​សុទ្ធ​លាប​លើ​ពងបែក​បាន​ផងដែរ​។​

៤. ប្រើប្រាស់​ផលិតផល​រក្សា​អនាម័យ​ផ្ទាល់ខ្លួន​ដែលមាន​កម្រិត​ស្រាល​
​ផលិតផល​ដែល​ធ្វើឡើង​ពី​គ្រឿងផ្សំ​កម្រិត​ខ្លាំង​អាច​នាំឱ្យ​ពងបែក​លើ​ម្រាមដៃ​និង​បាតដៃ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើង​។ អ្នក​គួរប្រើ​ប្រាស់​ផលិតផល​រក្សា​អនាម័យ ឬ​លាង​សម្អាត​ស្បែ​កណា​ដែលមាន​កម្រិត​ស្រាល​។​

៥. រក្សា​សំណើម​ស្បែ​កដៃ​
​ការ​ដែលមាន​ស្បែក​ស្ងួត គឺ​មិនល្អ​ឡើយ ព្រោះ​វា​អាចធ្វើឱ្យ​ស្ថានភាព​កាន់តែ អាក្រក់​ជាង​មុន​។ កុំ​ភ្លេច​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែ​កដៃ ដែលមាន​គុណភាព​ល្អ​សាក​សម​នឹង​ប្រភេទ​ស្បែក​របស់​អ្នកជា​ប្រចាំ​ផង​។​

៦. ដាច់ខាត​កុំ​អេះ​
​ការ​អេះ​អាច​បង្ក​ឱ្យ​របួស​ឆ្លង​មេរោគ​បាន​យ៉ាង​ងាយ​។ អ្នក​ក៏​គួរ​កាត់​តម្រឹម​ក្រចកដៃ និង​ឧស្សាហ៍​លាង​សម្អាត​ឱ្យបាន​ញឹកញាប់​ផង​។ អ្នក​ក៏​អាច​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​ដើម្បី​ទទួលបាន​គ្រី​ម​លាប​ការពារ​ការ​រមាស់​ខ្លាំង​ភ្ញាក់​ដឹងខ្លួន​នៅពេល​យប់​ផងដែរ​៕​/PC