ដោយៈ health.com.kh
ទោះបីជាឧស្សាហ៍ទទួលទាន ប៉ុន្តែប្រហែលជាភាគច្រើននៃពួកយើងមិនធ្លាប់ ដឹងទេថា ផ្លែបឺរ, ចេក និងទឹកឃ្មុំអាចប្រើជាម៉ាសរក្សាសម្រស់។
អ្វីដែលអ្នកត្រូវធ្វើ
កិនចេកទុំ ១ផ្លែឱ្យម៉ដ្ឋជាមួយបឺរទុំ ១ផ្លែតូច។ បន្ទាប់មកសឹមបន្ថែមទឹកឃ្មុំ ១ស្លាប ព្រាកាហ្វេចូល។ កូរឱ្យសព្វម្ដងទៀត សឹមលាបម៉ាស្សាល្បាយលើស្បែកមុខ ដែលទើបលាងសម្អាតរួចថ្មីៗដោយចៀសវាងតំបន់ភ្នែក។ រងចាំសម្រាប់ រយៈពេល យ៉ាងហោចណាស់ ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅ ឧណ្ហៗជាការស្រេច។
១. ផ្លែបឺរ
មានផ្ទុកសម្បូរដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ដែលជួយរក្សាសំណើមស្បែកធ្វើឱ្យ ទន់រលោងមានសុខភាពល្អ។ ផ្លែបឺរក៏ជួយការពារមិនឱ្យរងការបំផ្លាញពីកម្ដៅថ្ងៃ ឬកាំរស្មីយូវីតាមរយៈសារធាតុ zeaxanthin និង lutein ដែលមានផ្ទុក។
២. ចេក
ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមសំខាន់ៗនិងវីតាមីនរួមបញ្ចូលទាំងម៉ង់កាណែស, វីតាមីន B6, ប៉ូតាស្យូម, វីតាមីន C, ជាតិសសៃ និងបាយអូទីនដែល ផ្ដល់ការថែរក្សាស្បែកបានយ៉ាងប្រសើរ។ វីតាមីន B6 ជួយដល់ការផលិត កោសិកាគ្រាប់ឈាមក្រហមផ្ដល់នូវថាមពលដល់រាងកាយ, បន្សាបជាតិពុល ដែលសំខាន់ណាស់សម្រាប់មុខងារក្នុងការផ្ដល់ឱ្យស្បែកនូវសុខភាពល្អ។ ម៉ង់កាណែសក៏ជួយក្នុងការផលិតកូឡាជែនផងដែរ។ វីតាមីន C សម្រាប់រក្សា ប្រព័ន្ធភាពស៊ាំរឹងមាំ, ប្រឆាំងរ៉ាឌីកាល់សេរី និងផលិតកូឡាជែនសុខភាពល្អ។
៣. ទឹកឃ្មុំ
ក្រៅពីមានលក្ខណៈសម្បត្តិប្រឆាំងមេរោគផ្សិត និងប្រឆាំងបាក់តេរី, ទឹកឃ្មុំក៏ជួយ កាត់បន្ថយការរលាកធ្វើឱ្យស្នាមសំលាកមើលលែងសូវឃើញ, ពន្លឿនភាពជា សះស្បើយ, រំញោចការបង្កើតជាលិកាឡើងវិញ និងព្យាបាលជំងឺត្រអក ក៏ដូចជាជំងឺស្បែក psoriasis។ ទឹកឃ្មុំអាចជួយព្យាបាលរបួសនិងរក្សាសំណើម ស្បែកផ្ដល់សុខភាពល្អ៕/PC