ដោយៈ health.com.kh
យើងមិនមែននិយាយពីស្ករមួយស្លាបព្រា ពេញដែលយើងលាយជាមួយកាហ្វេ ឬ ជាតិស្ករដែលមានក្នុងបង្អែមពេលអ្នកទៅពិសារអាហារនៅភោជនីដ្ឋាន នោះទេ ដែលប៉ះពាល់ដល់រាង្គកាយរបស់អ្នក ។ ជាតិស្ករមានវត្តមាននៅក្នុងអាហារ កញ្ចប់ជាច្រើនដែល យើងទទួលទានចាប់ពីសាច់រហូតដល់ទឹកប៉េងប៉ោះ ។ តើ អ្នកដឹងទេថា ការទទួលទានជាតិស្ករច្រើនពេកអាចបង្ករឲ្យមានផលវិបាកអ្វីខ្លះ ? ចូរអានបន្ត ៖
ភាពចាស់
ការទទួលទានជាតិស្ករច្រើនពេក បង្ករឲ្យមានដំណើរការធម្មជាតិមួយ ហៅថា glycation ។ ជាតិស្ករនៅក្នុងចរន្តឈាមភ្ជាប់ទៅនឹងប្រូតេអ៊ីន ដើម្បីបង្កើតទៅ ជា ម៉ូលេគុលហៅថា advanced glycogen end products (AGES) ដែលនឹងបំផ្លាញ សរសៃទឹក ប្រូតេអ៊ីន (collagen) និង elastin ។ សរសៃទឹកប្រូតេអ៊ីនមានតួនាទី ក្នុងការរក្សាស្បែកឲ្យតឹងណែន ។ ម្យ៉ាងទៀត ការទទួលទានជាតិស្ករ ច្រើនពេក ប៉ះពាល់ដល់ប្រភេទនៃសរសៃទឹកប្រូតេអ៊ីន ក្នុងស្បែក ។ វាអាចធ្វើឲ្យការបង្កើត នៃសរសៃទឹក ប្រូតេអ៊ីនដែលងាយនឹងខូច ដែលធ្វើឲ្យស្បែកមិនសូវទន់ ។ AGES នឹងបន្សាបអង់ស៊ីម ប្រឆាំងនឹងអង់ទីអុកស៊ីដង់ដែលបង្ករឲ្យបាត់បង់ ការការពា រ កម្តៅពីព្រះអាទិត្យ ។ អ្នកជំងឺទឹកនោមផ្អែម ដែលពិបាកក្នុងការគ្រប់គ្រងជាតិស្ករ ក្នុងឈាមអាចមាន AGEs ដល់ ទៅ ៥០ ដង ច្រើនជាង អ្នកគ្មានជំងឺនេះ ។ ពួកគេ អាចនឹងបង្ហាញស្នាមជ្រីវជ្រួញនៃភាពចាស់មុនអាយុ ។
ជំងឺបេះដូង និងសម្ពាធឈាមឡើងខ្ពស់
Triglycerides នៅក្នុងឈាមអាចបង្កើនកម្រិតកូលេស្តេរ៉ុលបាន ។ ការកើនឡើង នៃកូលេស្តេរ៉ុល គឺជាកត្តាគ្រោះថ្នាក់នៃជំងឺបេះដូង ។ ការទទួលទានជាតិ ស្ករ ច្រើនពេក នឹងបង្កើនកម្រិត triglycerides ដែលធ្វើឲ្យអ្នកស្រាវជ្រាវ និង អ្នកជំនាញ ផ្នែក បេះដូង មួយចំនួនសន្និដ្នាន ពីទំនាក់ទំនង រវាងជាតិស្ករនិង បេះដូង ។ អ្នកជំនាញមួយចំនួន ក៏ជឿថា ស្ករ ក៏ជាមូលហេតុនៃជំងឺសម្ពាធឡើង ខ្ពស់ដូចជាអំបិលដែរ ។
ចិញ្ចឹមជំងឺមហារីកលំពែង
វាត្រូវបានគេដឹងចាប់តាំងពីឆ្នាំ ១៩២៣ មកម្ល៉េះថា ស្ករជួយឲ្យកោសិការមហា រីកលូតលាស់បានយ៉ាងលឿនជាងកោសិកាធម្មតាផ្សេងទៀត ។ ប៉ុន្តែ ការសិក្សា នៅឆ្នាំ២០១០ របស់ការស្រាវជ្រាវជំងឺមហារីកបានឲ្យដឹងថា ស្ករពីរ ប្រភេទ គឺ គ្លុយកូស និង ហ្វ្រាក់តូសគឺ ដូចគ្នា ។ ប៉ុន្តែការរកឃើញផ្សេងទៀត ពី ការសិក្សា នេះ បានបង្ហាញថា កោសិកាមហារីកលូតលាស់ ដោយសារគ្លុយកូស និងបង្កើន ចំនួន ដោយសារហ្វ្រាក់តូស ។
ទម្លាប់នៃការទទួលទាន
ទារកដែលត្រូវបានគេឲ្យទទួលទានជាតិស្ករច្រើនពេក ច្រើនតែបង្កើតនូវ ចំណូលចិត្ត ទៅលើអាហារផ្អែម ។ ទម្លាប់នេះ អាចធ្វើឲ្យកុមារបដិសេធនូវ ជម្រើ សអាហារដែល មានសារធាតុចិញ្ចឹមច្រើន ហើយ ផ្ទុយទៅវិញ ចម្អែត ខ្លួនឯង ដោយ មិនទទួលបានកាឡូរី ពីជាតិស្ករ ។ កុមារមិនត្រូវ ការបន្ថែមជាតិស្ករក្នុង របបអាហាររបស់ពួកគេនោះទេ ។ ការទទួលទានជាតិស្ករ ច្រើនពេកអាចបង្ករ ឲ្យមាន ការកើនឡើង ន អរម៉ូន យ៉ាងឆាប់រហ័សដែលធ្វើឲ្យឡើងទម្ងន់ និងធាត់ ជ្រុលពេក ៕/PC