​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ សមណ​សិស្ស​ចំនួន ៣៧៧ អង្គ​/​នាក់ បាន​ចូលរួម ប្រឡង យក​វិញ្ញាបនបត្រ​ពុទ្ធិកបឋមសិក្សា ឆ្នាំ​២០២១ -២២ ស្ថិតនៅ​សាលា​ពុទ្ធិកវិទ្យាល័យ សម្តេច​ជាស៊ីម ក្នុង​វត្ត​ស្វាយ​ចាស់ ឬ ចម​សុទ្ធាវាស ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោ ភ័ណ ខេត្ត​បន្ទា​មានជ័យ នា​ព្រឹក​ថ្ងៃទី​២២ និង ២៣ ខែមករា ឆ្នាំ ២០២២ នេះ​។​

​ពិធី​ប្រឡង​យក​វិញ្ញាបនបត្រ​ពុទ្ធិកបឋមសិក្សា​នេះ មានការ​ចូលរួម លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ព្រះ​ឧ​ត្ត​ម​សីល​ញ្ញាណ ធុល​សុធា រាជាគណៈ ថ្នាក់​កិត្តិយស និង​ជា​ព្រះ​មេគណ ខេត្តបន្ទាយមានជ័យ ។​

​លោក បៀ​វ ថា​ន ប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា ខេត្តបន្ទាយមានជ័យ បានអោយដឹងថាៈ ការប្រឡង​យក​វិញ្ញាបនបត្រ ពុទ្ធិកបឋមសិក្សា ឆ្នាំ​២០២១-២២ នេះ មាន​សមណ​សិស្ស​ចូលរួម​ប្រឡង ចំនួន ៣៧៧ អង្គ​/​នាក់ មកពី ក្រុង ស្រុក ទាំង​៩ ក្នុង​ខេត្តបន្ទាយមានជ័យ មាន​ចំនួន ១៦ បន្ទប់​។​

​លោក​បាន​ឲ្យ​ដឹង​បន្តថាៈ វិញ្ញាសា​ប្រឡង មាន​ចំនួន​៦ មុខ​វិទ្យា ១.​វិញ្ញាសា​បាលី ២.​វិញ្ញាសា​តែងសេចក្តី ៣.​វិ​ញ្ញា​ប្រវត្តិវិទ្យា និង​ភូមិវិទ្យា ៤.​វិញ្ញាសា​ពុទ្ធ​វិន័យ ពុទ្ធប្រវត្តិ ពុទ្ធសាសនា ៥.​វិញ្ញាសាសរសេរ​តាម​អាន ៦.​វិញ្ញាសា​គណិតវិទ្យា​។ សមណ​សិស្ស ដែល​បានមក​ប្រឡង​នេះ ត្រូវគោរព​តាម​គោលការណ៍ មួយចំនួន ដែល​ក្រសួង​ធម្មការ បានកំណត់​។​

​លោក អ៊ុំ រាត្រី បាន​មានប្រសាសន៍ថាៈ សំរាប់​ការប្រឡង​យក​វិញ្ញាបនបត្រ ពុទ្ធិកបឋមសិក្សា ឆ្នាំ​២០២១-២០២២ នេះ ក្រសួង​ធម្មការ និង​សាសនា បានអនុញ្ញាត​ឲ្យ​មានការ បើក​ដំណើរការ​ឡើងវិញ តាម​សេចក្តីណែនាំ លេខ​២៤/២១ កធ ស​.​ស .​ណន ចុះ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​អនុវត្ត តាម​អនុសាសន៍​ណែនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សេចក្តីជូនដំណឹង លេខ​១៧៩/២១ អព​.​សជ ចុះ​ថ្ងៃទី ២​ខែធ្នូ ឆ្នាំ​២០២១ ស្តីពី​ផែនការ ប្រឡង សម្រាប់​ឆ្នាំ​សិក្សា ២០២១-២០២២ របស់​អគ្គាធិការដ្ឋាន ពុទ្ធិកសិក្សា​ជាតិ​។​

​លោក លោក អ៊ុំ រាត្រី បាន​ជំរុញ​ឲ្យ​សមណ​សិស្ស​ទាំងអស់ ត្រូវយក​កិច្ច​ទុកដាក់ ក្នុងការ ប្រឡង ឲ្យ​បាន​ខ្ជាប់ខ្ជួន ឲ្យ​បាន​ចំណេះ នៅក្នុង​ខ្លួន​ពិតៗ​ដើម្បី​ប្រែក្លាយ ខ្លួន ទៅជា​ធនធាន មនុស្ស ដែល​ជាតិ​ត្រូវការ​ជា​ចាំបាច់ មិនអាច​ខ្វះ​បាន​។​

​គួ​បញ្ជាក់ថា ការប្រឡង​យក​វិញ្ញាបនបត្រ​ពុទ្ធិកបឋមសិក្សា ឆ្នាំ​២០២១-២០២២ នេះ មាន​រយៈពេល ២ ថ្ងៃ ពេញ គឺ​ថ្ងៃទី​២២ ដល់ ២៣ ខែមករា ឆ្នាំ​២០២២ ៕/V​-PC