ដោយ: សុខ សុភ័ណ្ឌ/កំពង់ស្ពឺ: មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូដួលហើយត្រូវរថយន្តបើកមកពីក្រោយកិនអូស។ ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៤១ ចន្លោះគីឡូលេខ ៣១-៣២ ស្ថិតក្នុងភូមិកណ្តៀង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ ១Q-៧៤០៤ បើកបរដោយឈ្មោះ ចយ ប៊ុនលា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិជៃតាកួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងជើងឆ្ពោះមកទិសខាងត្បូងស្របទិសគ្នា។លុះដល់ចំណុច កើតហេតុខាងលើបានដួលដោយខ្លួនឯង ហើយក៍មានរថយន្តដឹកកម្មករមួយគ្រឿងមិនស្គាល់ម៉ាក និងអត្ត សញ្ញាណអ្នកបើកបរ បានបើកជាន់ពីរលើ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ប្រភពបានបន្ត ទៀតថាក្រោយកើតហេតុរថយន្តបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ចំពោះសាកសពផ្នែកជំនាញបានប្រគល់ឲ្យសាច់ញ្ញាតិយកទៅធើបុណ្យតាមប្រពៃណី។ ដោយឡែកវត្ថុតាងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដើម្បីបន្តស្រាវជ្រាវរកអ្នកបើកបររថយន្តឲ្យចូលខ្លួនដោះស្រាយនៅពេលក្រោយ៕