ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​រាល់​ឧបទ្រពចង្រៃ​តែង​រត់ចេញ ហើយ​រឿង​រាវ​ល្អៗ​រត់​ចូលមក​ជំនួស​វិញ​។​ក្រៅពីនេះ​បើ​កិច្ចការងារ​វិញ​ឃើញថា​តែង មានរឿង​រាវ​ល្អៗ​និង​តែង​ទទួលផល​សម្រេច​នោះ​ក៏មាន​ខ្ពស់ ។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​វិញ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ផ្តល់​ផ្លែផ្កា​គួរសម​មួយចំនួន​ផង ។​
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ហក់លោត​ក្នុង​រឿង​អ្វីមួយ​ឬ​ប្រថុយ​ទិញ​ដីធ្លី​ឬ​ធ្វើ​អ្វីមួយ​ក៏​តែង​សម​ដូច​ប្រកប​នាពេល​ក្រោយ​វិញ​។​ទោះបីយ៉ាងណា​លទ្ធផល​ល្អៗ​ទាំងនេះ​ក៏ត្រូវ​រង់ចាំ​យូរ​បន្តិច​ដែរ​។​ក្រៅពីនេះ​ចំពោះ​ការបំពេញ​កិច្ចការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់ ហើយ​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​មាន​ភាព​កាក់កប​គ្រាន់បើ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មានការ​ជឿនលឿន​ទៅមុខ ហើយ​បើ​មាន​ការចូល​ស្តីដណ្តឹង​តែង​សម​ដូច​ប្រកប​៕

 

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​នា​ថ្ងៃនេះ​ឧបទ្រព​មិនល្អ​បាន​យាយី​លើ​ដំណើរ​ជីវិត​របស់​លោកអ្នក ដូច្នេះហើយ​នាំឱ្យ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រាវ​រត់​ចូល​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​បើ​មាន​កិច្ចការ​អ្វី​សំខាន់ ហើយ​ចង់ទៅ​ពឹងពាក់​នរណាម្នាក់​តែង​ពុំ​សូវ​សម្រេច​ដូច​បំណង​ប៉ុន្មាន​ទេ​ហើយ​គេ​មានតែ​ស្តីបន្ទោស​បន្ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​កើតការ​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ដែល​នាំ​ជះឥទ្ធិពល​អាក្រក់​នាពេល​ក្រោយ​។
រីឯ​បញ្ហា​ប្រុស​ស្រី​ដែល​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​ជួប​រឿង​កម្មក្រាស​នៅពេល​ក្រោយ​ហើយ​មក​ដេក​ឈឺចិត្ត​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហាលំបាក​ច្រើន​។​សម្រាប់​ពេលវេលា​មិនល្អ​ក្នុងថ្ងៃនេះ​គឺ​ម៉ោង ៥,០០-៦,៥៩​វិនាទី​ព្រឹក​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់​ខ្ពស់ជាង​សព្វមួយដង​។​ការប្រកប​ការងារ​រីកដុះដាល​យឺត ហើយ​ថែមទាំង​មាន​បញ្ហា​ច្រើន​ថែមទៀត​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ធ្វើ​អ្វីៗ​ឱ្យ​ចេះ​អប់រំ​ខ្លួនឯង​ទើប​គ្មាន​ពា​ក្ស​ថា​ត្រូវ​មក​ធ្លាក់ទឹក​ហើយ​មក​អង្គុយ​ទុក្ខសោក​ដែលជា​ការ​ហួសពេល​បាត់ទៅហើយ​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​លោកអ្នក​មានការ​លូតលាស់​គួរសម ហេតុនេះ​បើ​ចង់​ទំនាក់ទំនង​ឬ​សួរសុខទុក្ខ​នរណា​ជាម​នុស្ស​សំខាន់​តែង​ហុច​ជាល​ទ្ធ​ល្អជា​និច្ច​។​ថ្ងៃនេះ​ដែរ​បើ​លោក​អ្នកធ្វើ​អ្វី​តែង​ងាយ​ឆាប់​ចប់​និង​ទទួលបាន​ផល​លឿន​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោយ​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញខ្លួន​កាន់តែច្រើន ហើយ​នាំ​ជួប​ស្ថានភាព​លំបាក​នៅ​គ្រា​ខាងមុខ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ជួប​បញ្ហា​អ្វី​ក៏ដោយ​ចូរ​ចេះ​អត់ធ្មត់​និង​រំងាប់​ចិត្ត​ឱ្យ​ត្រជាក់​ទើប​ពុំមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ការប្រកប​ការងារ ពុំមាន​អ្វី​ប៉ះទង្គិច​ដល់​លោកអ្នក​ច្រើន​ទេ ប៉ុន្តែ​យ៉ាងណា​ការប្រកប​ការងារ​តោង​តែ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​ផងដែរ ពីព្រោះ​ការប៉ង​អាក្រក់​របស់គេ​នៅតែមាន​ឥត​ធូរស្បើយ​ឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច ហើយ​ការ​ជួញ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ហុច​ផល​កម្រៃ​ជាង​ការ​ជួញ​ជិត​ជានិច្ច​។​
គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​កើតមាន​ការ​រង្គោះរង្គើ​ព្រោះតែ​អ្នក​ទី​បី​ចូលមក​ឡូកឡំ​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឈឺខ្លួន​ប្រាណ ឬ​ការបាត់បង់​ប្រាក់កាស​ដោ​យ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្ន​ការ​ចាញ់​ប្រៀប​គេ ពិសេស​ក្រុមមនុស្ស​ជាស​ត្រូវ​នៅ​ចំពោះមុខ​តែម្តង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។​
រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​បំផុត​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើ​មាន​បញ្ហា​អ្វី​សំខាន់​លោកអ្នក​អាច​ពន្យា​ពេល​កុំ​ធ្វើ​ថ្ងៃនេះ​ក៏​ប្រសើរ​ដែរ ប៉ុន្តែ​បើ​មិន​ចង់​ពន្យា​ពេល​ក៏ត្រូវ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ក្នុងពេល​នេះដែរ​លោកអ្នក​នៅមាន​រឿង​រាវ​ខ្លះ បាំង​ភ្នែក បាំង​ច្រមុះ នៅឡើយ ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ឆ្លើយតប​ដូច​បំណង​ទេ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ឃើញ​ថ្មី​ចង់​ចោល​ចាស់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តងម្នាក់​ហើយ​ត្រូវ​មក​ដេក​ឈឺចាប់​នៅពេល​ក្រោយ​វិញ​៕

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ ម្ល៉ោះហើយ បើ ធ្វើ​អ្វីមួយ​គប្បី​រួសរាន់​ទាន់​ឱកាសល្អៗ​នៅ​ហុច​ឱ្យនៅ​ឡើយ ។​ការប្រកប​ការងារ​មាន​ភាពល្អប្រសើរ ហើយ​ធ្វើ​អ្វី​តែងមាន​ក្រុមមនុស្ស​ជួយ​ថែរក្សា​ការពារ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ជឿនលឿន​ទៅមុខ និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​ថ្ងៃនេះ​ចូរ​ប្រយ័ត្ន​បញ្ហា​ភ្លើង និង​ទឹក ព្រោះ​របស់​ទាំងពីរ​នេះ​ងាយ​មាន​បញ្ហា​ជាង​សព្វមួយដង​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​អាច​ទំនាក់ទំនង​ការងារ ឬ រៀបចំ​ពិធី​អ្វីមួយ​ផង​ជួប​ស្ថាន​ភាពលំបាក​បន្តិច​តែ​យ៉ាងណា​ក៏​អាច​ទម្លុះទម្លាយ​ដល់​ចប់​ដើម​ចប់​ចុង​ដែរ​។​សម្រាប់​ថ្ងៃ​នេះដែរ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់ដែរ ដូច្នេះហើយ​កុំ​គប្បី​រកបាន​ដោយ​តឹង​ហើយ​ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា​នៅ​គ្រា​ខាងមុខ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ហើយក៏​ងាយ​កើតការ​បែកបាក់​ដែរ​៕

 

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ចូរ​ចេះ​ចងមិត្ត ហើយ​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ឡើយ​ពីព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​បញ្ហា​និង​រឿង​រាវ​អ​ព្វ​មង្គល​ដាក់ខ្លួន​ប៉ុណ្ណោះ​។​ចំពោះ​កម្មករ​ឬ​បុគ្គលិក​នានា​ចូរ​ប្រយ័ត្ន​កិច្ចការ​របស់ខ្លួន​ពីព្រោះ​បើ​បង្កើតឱ្យមាន​កំហុស​អាច​ជួប​រឿង​រង្គោះរង្គើ​ដល់​តួនាទី​ការងារ​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់​ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ស្រួលខ្លួន​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ខ្លះ​ទើប​គ្មាន​រឿង​រាវ​អាក្រក់​នា​ថ្ងៃ​ខាងមុខ​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​កុំ​សម្លឹង​ខ្ពស់ និង​ស្រមើល​ស្រ​ម៉ៃ​អ្វី​មិនមែន​ការពិត​ពីព្រោះថា​នេះ​សុទ្ធសឹង​រឿង​ឥតប្រយោជន៍ ហើយ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ​ពិសេស​ការប្រកប​ការងា​រ​វិញ​ងាយ​កើតរឿង​ប្រទាំង​ប្រទើស និង ជម្លោះ​វិ​វ​វាទ​យាយី​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ចិញ្ចឹម​គ្រួសារ​ទៅរួច​។
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តែលតោល និង ខ្វាយខ្វល់​ព្រោះ តែ​បញ្ហា​រកាំរកូស កំពុង​កើតឡើង​ឥត​សូវ​ធូរស្បើយ​ឡើយ​៕