ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ព្រឹទ្ធាបចាយនៈ
(ព្រឹត-ធាប៉ៈចាយ៉ៈន៉ៈ)
នាមសព្ទ
( សំ. វ្ឫទ្ធ; បា. វុឌ្ឍ ឬ វុទ្ធ + អបចាយន ) សេចក្ដីគោរពចំពោះបុគ្គលចាស់ឬការគោរពកោតក្រែងចំពោះចាស់ព្រឹទ្ធាចារ្យត្រកូលរៀមច្បង
ព្រឹទ្ធាបចាយនៈ ជាធម៌សំខាន់មួយក្នុងលោក (ហៅថា វុទ្ធាបចាយនៈ ឬព្រឹទ្ធាបចាយនកម្ម, វុទ្ធាបចាយនកម្ម ក៏បាន) ។
មិត្រាភិបាល
(មិត-ត្រា–)
នាមសព្ទ
( សំ. < មិត្រ + អភិបាល ; បា. មិត្ត + – ) ការរក្សាមិត្រ គឺការជួយគ្រប់គ្រងរក្សាមិត្រដោយពុំមើលបំណាំ
មានមិត្រាភិបាល, ធ្វើមិត្រាភិបាល ។
រាតត្បាត
កិរិយាសព្ទ
រុករានយករបស់អំពីអ្នកនេះខ្លះអ្នកនោះខ្លះដោយទទូចឲ្យខាងតែបាន
ដើររាតត្បាតយកនេះយកនោះពីបងប្អូនរាល់ផ្ទះ ។
រាតម្បាញ
នាមសព្ទ
ឈើចងបន្តោងតង្ករតម្បាញ ( ហៅ ឈើរា ក៏បាន ) ។
រាំងសាប
នាមសព្ទ
ឈ្មោះឈើមួយប្រភេទ សម្រាប់ប្រើជាថ្នាំបន្សាបរោគ ។