ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
រលាប្អៀរ
នាមសព្ទ
ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ឆ្នាំង
អភិបាលស្រុករលាប្អៀរ ។
រលីបរលាប
កិរិយាវិសេសន៍
ដែលនៅសល់បន្តិចបន្តួចរលាបៗ
សម្លនៅសល់រលីបរលាបនឹងបាតឆ្នាំង ។
ព. ប្រ. ដែលស្ដើងស្ដួច, មិនបរិបូណ៌
ម្ហូបចំណីរលីបរលាប, ស៊ីរលីបរលាប, ចាយវាយរលីបរលាប ។
គុណសព្ទ
ដែលនៅសល់បន្តិចបន្តួចរលាបៗ
សម្លនៅសល់រលីបរលាបនឹងបាតឆ្នាំង ។
ព. ប្រ. ដែលស្ដើងស្ដួច, មិនបរិបូណ៌
ម្ហូបចំណីរលីបរលាប, ស៊ីរលីបរលាប, ចាយវាយរលីបរលាប ។
រសាប់រសល់
កិរិយាសព្ទ
បណ្ដាលឲ្យស្កៀបរមាស់ស្អុះស្អាប់ អផ្សុកអប្បសាន្ដ ក្រវល់ក្រវាយមិនសុខមិនសាប់
ចេះតែរសាប់រសល់ដេកមិនលក់ ។
រម្ងាប់
កិរិយាសព្ទ
ធ្វើឲ្យរងាប់, ឲ្យស្ងប់, ឲ្យបាត់ស្ងាត់, ឲ្យវិនាស
រម្ងាប់រោគ, រំងាប់ចង្រៃ, រំងាប់ពាក្យចម្រូងចម្រាស់ ។
រំងាប់
កិរិយាសព្ទ
( ម. ព. រម្ងាប់ ) ។