​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​រាជបណ្ឌិត្យស្ថាន​

(​រា​ជៈ​ប័ន​-​ឌិ​ត្យៈ​ស្ថាន​)

​នាមសព្ទ​

( សំ​. រាជ + បា​ណ្ឌិ​ត្យ + ស្ថាន​; បា​. រាជ + ប​ណ្ឌិ​ច្ច + ឋាន > រា​ជប​ណ្ឌិ​ច្ច​ដ្ឋា​ន “​ទី​របស់​ឬ​សម្រាប់​ក្រុម​រាជបណ្ឌិត​; ( បារ​. Académie ) សភា ឬ រាជសភា សម្រាប់​ក្រុម​បណ្ឌិត ឬ​ក្រុម​រាជបណ្ឌិត គឺ​ក្រុម​អ្នកប្រាជ្ញ​អ្នកបង្កើត​វិទ្យាសាស្ត្រ​ផ្សេងៗ​មាន​អក្សរសាស្ត្រ​ជាដើម ព្រមទាំង​មាន​សិទ្ធិ អាច​ញ៉ាំង​វិទ្យាសាស្ត្រ​នោះៗ​ឲ្យ​ប្រព្រឹត្តទៅ​ស្មើ​ក្នុងប្រទេស​របស់ខ្លួន​ផង​ទៀត ( ហៅ​រាជបណ្ឌិត្យសភា ក៏បាន ) ។ ពួក​បណ្ឌិត​ក្នុង​ស្ថាន​ឬ​សភា​នេះ​ហៅថា សមាជិក​រាជបណ្ឌិត្យស្ថាន ឬ សមាជិក​រាជបណ្ឌិត្យសភា​; ស្ត្រី​ហៅ សមាជិកា​—( បារ​. Académicien, Académicienne ) ។​

​រ៉ាប់​

កិរិយាសព្ទ​

( ស​. រ័​ប អ​. ថ​. រ៉ាប់ ) ទទួល​, ទទួលភារៈ​, ព្រម​ទទួល​ទាំងអស់​
​រ៉ាប់មុខការ​, រ៉ាប់​ការ​ម្នាក់ឯង ។​
​រ៉ាប់ប្រកាន់ ( ស​. រ័​ប​ប្រះ​កាន់ អ​. ថ​. រ៉ាប់ប្រៈកាន់ ) ទទួល​ធានា ( ម​. ប្រ​., ច្រើន​ប្រើតែ​ខាង​ខែត្រ​បាត់ដំបង ) ។​

​រ៉ាប់រង​

​កិរិយាសព្ទ​

( ស​. រ័​បរ្ច​ង អ​. ថ​. រ៉ាប់​រ៉ង ) ទទួលរង គឺ​ទទួលភារៈ ឬ​ទទួលបន្ទុក​លើ​ខ្លួន​, ទទួល​អះអាង​
​រ៉ាប់រង​កិច្ចការ​គ្រប់យ៉ាង​; និយាយថា រងរ៉ាប់ ក៏បាន ( ម​. ព​. រង កិ​. ) ។​

​សារបាប់​

(​សា​រ៉ៈ​–)

​នាមសព្ទ​

( ក្ល​. ជ័រ​បាប់ ) ឈ្មោះ​សំពត់​មាន​សាច់​ក្រាស់​ធ្ងន់ ត្បាញ​ដោយ​សូត្រ​លាយ​ចេស​មាស​ឬ​ចេស​ប្រាក់ លើក​ជា​គោម​រំលេច​ដោយ​ក្បាច់រចនា​, ជា​សំពត់​មានតម្លៃ​ច្រើន​
​សំពត់​សារបាប់ (​ហៅ ចរបាប់ ឬ ចារ​បាប់ អ​. ថ​. –​រ៉ៈ​–, ក៏មាន ) ។​

​រ៉ាត់ប្រខុត​

​នាមសព្ទ​

( ស​. រ័​ត​ប្រះ​គ​ត អ​. ថ​. រ៉ាត់ប្រៈខុត ) ខ្សែក្រវាត់​ចង្កេះ​ឬ​ក្រវាត់​ទ្រូង​; ខ្មែរ​ហៅ​ចំពោះតែ​វត្ថពន្ធចង្កេះ​សូត្រ​ឬ​អម្បោះ​ដែល​ត្បាញ​ជា​បន្ទះ សម្រាប់​បព្វជិត​ក្រវាត់ ( បា​. ហៅ ប​ដិ​ក ) ។​