ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ស្រងាកស្ដាប់ផ្គរ
(ស្រង៉ាក—)
នាមសព្ទ
ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ អ្នកច្រៀងផ្ដើមទំនុកថា ស្រងាកស្ដាប់ផ្គរ . . . ផ្គរលាន់គ្រុមៗ . . . ។
ស្រទាប់
នាមសព្ទ
ត្របក, ផ្នត់, បន្ទះ, ផ្ទាំង, ជាន់ដែលត្រួតលើគ្នាជាសង្កាត់, ដោយឡែក
ស្រទាប់ផ្កា, ស្រទាប់សំពត់, ស្មាច់ច្រើនស្រទាប់ ។
ស្រប៉ាប
គុណសព្ទ
ដែលមានសណ្ឋានទាបរាបស្រពាប (ដូចយ៉ាងរាងកន្ធាយ)
រាងស្រប៉ាប ។
ស្រពាប
គុណសព្ទ
ដែលមានរាងទាបស្រឡាប
រោងស្រពាប ។
កិរិយាវិសេសន៍
ក្រាបស្រពាប ក្រាបរាបអស់ទាំងខ្លួន; ដួលស្រពាប ដួលរាបទាំងស្រុង ។
សុរិន្ទាធិបតី
(—រ៉ិន-ទា-ធិប៉ៈដី)
នាមសព្ទ
អ្នកត្រួតស្រុកសុរិន្ទ ។ ឋានន្តរមន្ត្រីខ្មែរទីចៅហ្វាយស្រុកសុរិន្ទក្នុងសម័យពីដើម
ឧកញ៉ាសុរិន្ទាធិបតី. . . ( ម. ព. សុរិន្ទ និង អធិបតី ផង ) ។
ប្រើជា សំ. ថា សុរេន្ទ្រាធិបតី ក៏បាន ។