ដោយៈ វ៉ៃកូ / ស្វាយរៀងៈ ភូមិខ្មែរមរតក បង្ហាញលទ្ធផលវិជ្ជមាន របស់ខ្លួ សម្រាប់ឆ្នាំ ២០២១ និងលើកទិសដៅ អនុវត្តបន្ត ឆ្នាំ២០២២ តាមរយៈសិក្ខាសាលារយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅ នាសណ្ឋាគារ Garden City ។
សិក្ខាសាលានេះ បានត្រូវគេចាត់ទុកថា ជាព្រឹត្តការណ៍ដ៏ធំ ប្រចាំឆ្នាំ២០២២ ( Kick Off 2022 Event) ដែលជាការជួបជុំថ្នាក់ដឹកនាំ អាជីវកម្ម បុត្រសម្ព័ន្ធទាំងអស់របស់ ថ្នាក់ដឹកនាំក្រុមហ៊ុន ដៃគូជាតិ អន្តរជាតិ សហការី ភូមិខ្មែរគ្រុប ដែលមានសមាជិក ចូលរួម ប្រមាណជាង ២០០ នាក់ ដែលបានអញ្ជើញមកពីខេត្តកំពង់ធំ កំពត និង ខេត្តស្វាយរៀង ។
លោក សោម សុធា អគ្គនាយកគម្រោងភូមិខ្មែរមរតក បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នេះថាៈ គោលបំណងដែលបានរៀបចំ នៅអង្គសិក្ខាសាលានេះឡើង គឺដើម្បីបង្ហាញ និងអបអរសាទរ លទ្ធផលឆ្នាំ២០២១ យ៉ាងល្អក្រៃលែង ពីសំណាក់ថ្នាក់នាំ អាជីវកម្ម បុត្រសម្ព័ន្ធទាំងអស់ ព្រមជាមួយការបង្ហាញ អំពីផែនការអាជីវកម្ម គោលដៅ ប្រាក់ចំណូល ប្រចាំឆ្នាំ២០២២ នេះ។
លោកបានឲ្យដឹងទៀតថាៈ រឹតតែពិសេសទៅទៀតនេះ យើងក៏ទទួលការអញ្ជើញចូលរួម ដ៏ខ្ពង់ខ្ពស់ អំពីដៃគូក្រុមហ៊ុនអន្តរជាតិ ACCI ដែលដឹកនាំ និងធ្វើបទបង្ហាញដោយផ្ទាល់ ពីលោក Zhigang Wang នាយកប្រតិបត្តិ ACCI Group អំពីទិសដៅសហការ ជាមួយអាជីវកម្ម Phum Khmer Group របស់យើង ជាពិសេសគឺ វិស័យអចលន ទ្រព្យ ទៅលើការបោះទុន ប្រាក់វិនិយោគ នាំយកមកនូវ គម្រោងសហគ្រាស រោងចក្រ ផ្សារពិព័រណ៍ផលិតផលសង្ហារឹម គ្រឿងអគ្គិសនី ក្រុមហ៊ុនបេតុង និងក្រុមហ៊ុនដៃគូអន្តរជាតិ មួយចំនួនទៀត ដើម្បីរួមគ្នាផ្តល់ជូន នូវលំនៅឋាន ប្រកបដោយគុណភាព ការអភិវឌ្ឍតំបន់ រស់នៅបែបបៃតង ប្រកបដោយជីវភាពសេដ្ឋកិច្ច សំបូរបែប ហើយលោកក៏សូមថ្លែង អំណរគុណ ចំពោះកិច្ចខំប្រឹងប្រែង របស់សហការីយើងទាំងអស់ និងជូនចំពោះក្រុមហ៊ុន ដៃគូ សហការជាតិ អន្តរជាតិ ដែលផ្តល់នូវជំនឿទុកចិត្ត កិច្ចសហការ កាន់តែធំជាបន្តបន្ទាប់ គាំទ្រយ៉ាងពេញទំហឹង ទៅសកម្មភាពអាជីវកម្មនានារបស់យើង។
លោក Zhigang Wang នាយកប្រតិបត្តិ ACCI Group ក៏បានធ្វើការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចំរើនរបស់ គម្រោងភូមិខ្មែរមរតក វិស័យអចលន ទ្រព្យ ទៅលើការបោះទុន វិនិយោគ ដែលជាការជឿទុកចិត្ត ដោយសារមានភាពច្បាស់ លាស់ មានថ្នាក់ដឹកនាំ ប្រកបដោយភាពជោគជ័យ មានទំនួលខុសត្រូវខ្ពស់ ក្នុងវិស័យ អចលនទ្រព្យ ដើម្បីធ្វើជាដៃគូវិនិយោគ ជាបន្តទៅទៀត។
សូមបញ្ជាក់ផងដែរថាៈ គម្រោងអចលនទ្រព្យ ភូមិមរតក និង មរតកមានជ័យ មិនត្រឹមតែ ធ្វើការវិនិយោគ ទៅលើវិស័យអចនទ្រព្យ ប៉ុណ្ណោះទេ តែក៏បាន ចូលរួមនៅក្នុងការងារសង្គម ដូចជាបានស្ថាបនាផ្លូវ និងផ្ដល់អំណោយ ដល់ប្រជាពលរដ្ឋ ជាហូរហែរជាច្រើនគ្រួសារ ផងដែរ ហើយនៅពេលបច្ចុប្បន្ននេះ គម្រោងបាននឹងកំពុងធ្វើការពង្រីកទីតាំងបន្ថែមទៀត នៅស្រុកស្វាយជ្រំ ដែលមានដីជាង ២០០ ហិកតា ដើម្បីចូលរួមអភិវឌ្ឍន៍ ជាមួយ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី បង្កើតបានជាតំបន់អាជីវកម្មផ្សេងៗ និងធ្វើឲ្យតំបន់ ខាងលិច ក្រុងស្វាយរៀង ហើយក៏មានគ្រោងនៅខេត្តកំពង់ធំ ខេត្តកំពត ដើម្បីអភិវឌ្ឍន៍ ឲ្យក្លាយទៅជាតំបន់រស់នៅមួយ ដែលមានភាពអ៊ូអរ ស៊ីវីល័យ ទាក់ទាញនិងមានដី ផ្ទះ តូបផ្សារ តម្លៃសមរម្យ ហើយក្នុងការអភិវឌ្ឍ គម្រោងអចលនទ្រព្យ ភូមិមរតក ក៏មិនភ្លេច អំពីវប្បធម៌ អរិយធម៌ សាសនា នោះដែរ ៕/V