ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង លោកស្រី នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២២ បាន​អញ្ជើញ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក សូ រិ​ន ​អ​តី​អភិបាលខេត្ត​កំពង់ឆ្នាំង ស្ថិតនៅ ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែល​បានទទួល​មរណៈភាព ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៨១​ឆ្នាំ​។​

​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មាន​​ប្រសាសន៍ សំដែង​នូវ​ការចូលរួម​រំលែក​ទុក្ខ យ៉ាង​ក្រៀមក្រំ​ចំពោះ​បងប្អូន កូន ចៅ និង ក្រុមគ្រួសារ​សព លោក សូ រិ​ន ដោយ​សមាណចិត្ត​ដ៏​សែន​ក្តុកក្តួល​ជាទីបំផុត និង​សូម ឧទ្ទិស បួងសួង ដល់​វិញ្ញាណក្ខន្ធ របស់លោក សូ រិ​ន បាន​ទៅកាន់ សុខក​តិ​ភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មាន​ប្រសាសន៍​ផងដែរ​ថា ការបាត់បង់​នាពេលនេះ គឺជា​ការបាត់បង់​នូវ​ឥស្សរជន​ដ៏​ឆ្នើម​១​រូប ដែល​ពេញ​មួយជីវិត​របស់លោក​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ច​ការបម្រើ​ជាតិ​មាតុភូមិ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​