ដោយ:មុនីរ័ត្ន/ភ្នំពេញ:​ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល ឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ( Zoom) ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២​ ។

នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅតាមប្រទេស-ទ្វីបទាំង ៥៖ ១ លោកបណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហេ្សឡង់, ២. លោក ម៉ឹង ពន្លក ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅសហរដ្ឋអាមេរិក, ៣. លោក រិន វីរៈ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសកាណាដា, ៤.លោក ហួត ហាក់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអ៉ឺរ៉ុប, ៥. លោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី ព្រមទាំងមានការចូលរួមពី លោក លោកស្រី ប្រធាន និងអនុប្រធាន ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅតាមបណ្តាប្រទេស-ទ្វីបនិងបណ្តាក្រុមការងារចំណុះ; ថ្នាក់ដឹកនាំផ្នែកក្រៅប្រទេសនិងថ្នាក់ដឹកនាំក្រុមជំនាញចំណុះ; លោក លោកស្រីប្រធាននិងអនុប្រធានគណ:កម្មាធិការគណបក្ស, គណ:កម្មាធិការសាខាគណបក្ស, ក្រុមការងារយុវជគណបក្ស សរុបប្រមាណជាង៧០០នាក់ ៕