ឆ្នាំជូត

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​បើ​មាន​បញ្ហា​អ្វី​ក៏ដោយ​តោង​តែ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យ​បានល្អ​មិនត្រូវ​ឆេវឆាវ​គ្មាន​ហេតុផល ប្រយ័ត្ន​ខ្លួនឯង​ត្រូវ​សោះ​ទីបំផុត​ក្លាយជា​អ្នកមាន​កំហុស​ទៅវិញ​។​ការបំពេញ​ការងារ​នៅពេលនេះ​វិញ​លោកអ្នក​គប្បី​ប្រយ័ត្ន​ចៅហ្វាយនាយ​បន្តិច ព្រោះ​ងាយ​ធ្វើឱ្យ​លោកអ្នក​ជួប​បញ្ហាលំបាក​ក្នុង​រឿង​អ្វីមួយ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ព្រោះតែ​ការយល់​ខុស​ក្នុង​រឿង​អ្វីមួយ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ធ្វើ​អ្វីមួយ​បាន​ហើយ កុំ​រង់ចាំ​យូរ​ពីព្រោះថា​ពេលវេលា​ជា​មាសប្រាក់​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ប្រកប​កិច្ចការ​ធំៗ​ឬ​រឿង​សំខាន់​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​នោះ​ឃើញថា​នឹង​ឆ្លើយតប​ច្រើន​នៅពេល​ក្រោយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ជាង​មុន ហើយ​ពិសេស​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ជា​ឱកាសល្អ​ក្នុង​ការទារ​ហើយ​ព្រោះ​ច្រើនតែ​សម្រេច​ដូច​គាប់​បំណង​មួយចំនួន​មកវិញ​។
​សម្រាប់​គូស្នេហ៍​ក្នុង​រយៈពេល​នេះ បើទោះជា​មាន​អ្នក​ក្រៅ​ចង់​បំបែកបំបាក់​ក៏​ពុំមាន​បញ្ហា​ចោទ​ដែរ​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​ទំនាក់ទំនង​ល្អជា​មួយ​អ្នកដទៃ​ទើបនឹង​ទទួលបាន​ផល​ល្អ​កើតឡើង​ចំពោះមុខ​ជាង​នេះ​ទៅរួច ។​ថ្ងៃនេះ​ដួង​រាសី​ល្អជា​មធ្យម ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​តែ​យ៉ាងណា​ការប្រកប​ការងារ​ឱ្យ​ប្រយ័័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​ក៏មាន​ការប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ម្ល៉ោះហើយ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ព្រោះ​ម្នាក់ៗ​យក​ភាព​មានៈ​ដាក់ខ្លួន​និង​ចង់​យកតែ​ចាញ់ឈ្នះ​គ្នា​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​លោកអ្នក​អាច​ទទួលរង​មនុស្ស​ក្បែរ​ខ្លួន​បង្ក​ការរំខាន ឬ​ធ្វើ​អ្វីមួយ​នាំ​ជួបប្រទះ​ផល​លំបាក ម្ល៉ោះហើយ​គប្បី​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។​ការប្រកប​ការងារ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ស​ម្រ​ច​ចិត្ត​ធ្វើ​អ្វី​ដែលជា​រឿង​សំខាន់​ឡើយ​ឬ​មិន​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​កិច្ចការ​ផ្នែក​ខាងក្រៅ​ឡើយ​ពីព្រោះថា​ងាយ​រាំងស្ទះ​និង​ជួប​បញ្ហា​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​ព្រោះ​ជារឿយៗ​តែងមាន​ក្រុមមនុស្ស​អុកឡុក​យាយី​ជានិច្ច​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ល្អក់កករ និង ប្រឆាំង​គ្នា​ធ្វើឱ្យ​កើត​បញ្ហា​មិនសូវ​ចេះ​ចប់​ទេ​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អជា​មធ្យម ដូចនេះ​ឃើញ​
​ថា​ធ្វើ​អ្វី​មិនអាច​លោភលន់​ឬ​ប្រកាន់​ចិត្ត​ឆេវឆាវ​បានទេ​បើ​ពុំនោះ​នឹង​ទទួលផល​អាក្រក់​មកវិញ​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​សន្សំ​សេចក្តីសុខ​ឱ្យបាន​ច្រើន ហើយ​ដាច់ខាត​មិនត្រូវ​ពេបជ្រាយ​ឬ​ប្រមាថ​អ្នកដទៃ​ឡើយ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​ក្តី​លំបាក​ដល់​អាត្មា​ខ្លួនឯង​វិញ​ប៉ុណ្ណោះ​។​
​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ជាង​សព្វមួយដង​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​
-​ការរស់នៅ​៖ ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ឃើញថា​មិនអាច​ដំណើរការ​បានល្អ​ឬ​ទទួលជោគជ័យ​ដូច​គាប់​បំណង​នោះឡើយ​។​
-​កិច្ចការងារ​៖​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ ហើយ​ត្រូវ​ចេះ​ផ្តល់​ការ​អភ័យទោស​ឱ្យបាន​ច្រើន​ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខ​ដើម​និង​មានការ​រីកលូតលាស់​ជាង​នេះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅមុខ ហើយ​ការ​ឆ្កួត​នឹង​ល្បែង​ស្នេហា​ខុស​របៀប​មាន​ច្រើន​និង​បើ​មិន​ខិតខំ​ទប់ស្កាត់​ទេ​ប្រយ័ត្ន​ត្រូវ​មក​សោក​ការ​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​បាត់ទៅហើយ​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ព្រោះ​ងាយ​រងគ្រោះ​ដោយសារ​ក្រុមមនុស្ស​បៀតបៀន​យាយី​។​លោកអ្នក​បើ​មាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​ឬ​សម្រេចចិត្ត​ចង់​ប្រកប​កិច្ចការ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​ល្អ​តែ​ក៏​ងាយ​ថយក្រោយ​ណាស់ដែរ​គួរ​ប្រយ័ត្នប្រយែង​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ណាមួយ​ដោយសារ​អ្នកដទៃ​បង្កឡើង​ឬ​សូម្បីតែ​រោគ​ជំងឺ​បៀតបៀន​យាយី​។​នៅថ្ងៃនេះ​មាន​បញ្ហា​រាំងស្ទះ​ខ្លះៗ​យាយី ហេតុនេះ​បើ​មានការ​ប្រឹងប្រែង​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ហើយ​បើ​ថយក្រោយ​នោះ​ក៏មាន​ច្រើន​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ផ្អែមល្ហែម ហើយក៏​ងាយ​កើតរឿង​រាវ​ទាស់ទែង​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​លោកអ្នក​តែង​ទទួលរង​ផល​លំបាក​បន្តិច ពិសេស​បញ្ហា​ប្រាក់កាស ត្រូវ​រែកពន់​ច្រើន ហើយ​បើ​មាន​ជំពាក់​អ្នកដទៃ​ផង អាច​ទទួលរង​គេ​ទារ​មុខក្រោយ​ថែមទៀត​។​ការប្រកប​ការងារ​លោក​អ្នក​នៅ​ទទួលរង​ប៉ះទង្គិច​ជាមួយ​ក្រុមមនុស្ស និង ធ្វើ​កិច្ចការងារ​អាច​ត្រូវគេ​ចោទប្រកាន់​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​យូរ​មកហើយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​ផងដែរ​។
​រីឯ​បញ្ហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ពេលនេះ​អាច​ជួប​ដូច​គាប់​បំណង​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ជួប​ភាព​តានតឹង​ផ្លូវចិត្ត​ច្រើន​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។​ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង ហើយ​ឱ្យ​គិតដល់​ផលប៉ះពាល់​ដល់​ខែក្រោយ​បន្តទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​គួរសម ហើយក៏​មានការ​រីកលូតលាស់​ទៅមុខ​ឥតមាន​ព្រួយបារម្ភ​នោះដែរ​។​
បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​មុន​ហា​និយាយស្តី​អ្វី​ក៏ដោយ​ចូរ​ចេះ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ក្រុម​ងាយ​ចាប់កំហុស​និង​ប្រកែប្រកាន់​ណាស់​។​នៅថ្ងៃនេះ​អ្វីដែល​ធ្លាប់​មិនល្អ​នឹង​ប្រែប្រួល​មក​ល្អ​ឡើងវិញ​ជា​បណ្តើរៗ​តែ​យ៉ាងណា​បញ្ហា​ប្រាក់កាស​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​ទទួលរង​ខាតបង់​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​ផងដែរ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពុំមាន​ការចុះ​សម្រុង​គ្នា​ប៉ុន្មាន​ទេ​ពិសេស​ងាយ​កើត​ទំនាស់​សម្តី​ព្រោះតែ​ការមិន​យល់ចិត្ត​គ្នា​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ជួប​មុខ​នរណាម្នាក់​រឿង​សំខាន់​ឡើយ​ពីព្រោះថា​ផល​ល្អៗ​តែង​កើតមាន​ច្រើនជាង​រឿង​ល្អ​។​លោកអ្នក​គប្បី​រក្សា​ភាព​ស្ងៀមស្ងាត់​និង​ធ្វើ​មិនដឹងមិនឮ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។​ការប្រកប​ការងារ​ច្រើនតែ​ពុំ​សូវ​មានការ​ចុះសម្រុង​ជាមួយ​អ្នកដទៃ​ឡើយ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​គេ​ទម្លាក់កំហុស​ឱ្យ​ថែមទៀត​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ដូចនេះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ថយចុះ​ច្រើន​បន្តិច ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​តែង​មិនសូវ​សម​ដូច​បំណង​ប៉ុន្មាន​ទេ​។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕