​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី​២៣ មករា ២០២២ នេះ លោក អ៊ុក សារុន សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង និង​ក្រុមប្រឹក្សា​ស្រុក​បរិបូ​ណ៍ និង​លោក ចេង ចាន់​ដូ​ណា អភិបាលស្រុក​បរិបូ​ណ៍ រួម​នឹង​សហការី បាន​ចុះសាកសួរ​សុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ និង​បាន​នាំយក​អំណោយ ជា​គ្រឿង​ឧបភោគបរិភោគ ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ចំនួន ៣៨ គ្រួសារ មកពី​ភូមិ​កោះ​តា​ម៉ូ​វ និង​ភូមិ​ព្រែក​ស្ពាន ស្ថិតក្នុង​ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ។​

​អំណោយ​ដែល​បាន​នាំយកទៅ​ចែកជូន​ផ្ទាល់ដៃ បងប្អូន​ប្រជាពលរដ្ឋ ដោយ​មួយ​គ្រួសារៗ ទទួលបាន​អង្ករ ២០ គីឡូក្រាម , ទឹកស៊ីអ៊ីវ ១​យួរ ទឹកត្រី​១​យួរ​៕/V​