ដោយៈ ជា សីហៈ/ភ្នំពេញៈ អង្គការសត្វស្លាបអន្តរជាតិនៅកម្ពុជាបានអះអាងថថា សត្វក្រៀលច្រើងជាង៥០ក្បាលបង្ហាញខ្លួននៅតំបន់ការពារទេសភាពអន្លង់ព្រីង។
ប្រភពដដែលបានបន្តថា មកដល់ពេលនេះសត្វក្រៀលច្រើងជាង៥០ក្បាលនេះ ពួកគេបានកំពុងតែរកចំណីនៅក្នុងស្រែដាំស្រូវមិត្តក្រៀលនិងនៅក្នុងតំបន់អភិរក្ស។
អង្គការនេះ បានប្ករាសសូមចូលរួមអភិរក្សសត្វក្រៀលដែលកំពុងរងគ្រោះឈានទៅផុតពូជរបស់យើងទាំងអស់គ្នា។
សត្វក្រៀលគឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀលមាន សម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀក មានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ យើង ពិបាកសម្គាស់ថាសត្វក្រៀលណាជាឈ្មោលឬញីនៅពេលដែលពួកវានៅជាគូ ប៉ុន្តែមីញីមានមាឌតូចជាង អាឈ្មោលបន្តិច។ សត្វក្រៀលត្រូវបានចាត់ ជាប្រភេទសត្វងាយរងគ្រោះ៕