ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៤ មករា ២០២២ នៅទីបញ្ជាការ យោធភូមិភាគពិសេស បានបើកយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី៤ Pfizer ដែលដូសជំរុញ ជូនដល់កងទ័ព និងគ្រួសារកងទ័ព មកពីខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាល ក្នុងសហគមន៍ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា ដូចជា កងទ័ព និងគ្រួសារកងទ័ព ដែលមកពីទីបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បានបញ្ជាក់អោយដឹង ដូចៗគ្នាថាៈ ដោយមានការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំបញ្ជាការ យោធភូមិភាគពិសេស ដែលលោកបានយកចិត្តទុកដាក់ ដល់កងទ័ព និងគ្រួសារកងទ័ពទាំងអស់ ត្រូវបានទទួល ការចាក់វ៉ាក់សាំង ដូសទី៤ ដែលជាដូសជំរុញ ដើម្បីការការពារ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ។
លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានផ្តាំផ្ញើដល់នាយ នាយរង បណ្តាការិយាល័យ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង កងទ័ព និងគ្រួសារកងទ័ពទាំងអស់ សូមចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល កុំអោយរីករាលដាល ដល់ខ្លួនយើង គ្រួសារយើង និងសហគមន៍ យើង៕/V