ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២២ លោកស្រី ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយមន្ត្រីសាខា និង មន្ត្រីអនុសាខា ស្រុកបរិបូណ៌ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនលោកយាយចាស់ជរា គ្មានទីពឹង ឈ្មោះ កែវ មុន្នី អាយុ ៨១ ឆ្នាំ រស់នៅក្នុងដីចំណីវត្ត ក្នុងភូមិត្រពាំងពោធិ៍ឃុំ ខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
អំណោយដែលបានប្រគល់ជូនលោកយាយ ឈ្មោះ កែវ មុន្នី ដែលជាចាស់ជរាគ្មានទីពឹង រួមមាន អង្ករ ១០០ គ.ក ត្រីខពីរយួរ មីពីរកេស ទឹកសុទ្ធពីរកេស ទឹកផ្លែឈើមួយកេស ឃីតពីរឈុត ម៉ាស់ពីរប្រអប់ ថវិកា ១.០០០.០០០រៀល។
បន្ទាប់ពីសួរសុខទុក្ខលោកយាយហើយ ក្រុមការងា បានបន្តដំណើរ ចុះទៅសួរសុខទុក្ខ ស្ត្រីម៉េម៉ាយក្រីក្រ បី គ្រួសារទៀត នៅក្បែរផ្ទះលោកយាយ ដោយ ក្នុង១គ្រួសារៗ ទទួលបានអង្ករ ២៥ គីឡូ , មីមួយកេស, ត្រីខ១០កំប៉ុង, ទឹកត្រីមួយយួរ ម៉ាស់មួយប្រអប់ , ថវិកាពីរគ្រួសារ ក្នុងមួយគ្រួសារ ទទួលបានម្នាក់ ៥០.០០០ រៀល ដោយឡែក គ្រួសារ ប្តីស្លាប់ក្រីក្រ នៅម្នាក់ឯង ១១០.០០០ រៀល ៕/V