ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ថ្លែង​សារ​ពី​ខេត្តកំពត បុត្រា​ច្បង​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្នុងនាម​ជា​អ្នក​បន្តវេន និង​ជា​ព្រះប្រធាន​ស្តីទី គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្តេជ្ញា​យ៉ាង​មុះ​មុត ក្នុងការ​ការពារ​ថែរក្សា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឱ្យបាន​គង់វង្ស​។ ព្រះអង្គ​មានជំនឿថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​ទទួលបាន​គាំទ្រ​សារជាថ្មី ក្នុងការ​បោះឆ្នោត​ជ្រើសតាំង ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នា​ឆ្នាំ​២០២៣ ខាងមុខនេះ ។​