ដោយៈ ជា សីហៈ​/​ភ្នំពេញៈ រអាតទន្សាយ​បស្ចិម​ដែលជា​បក្សី​ពនេចរ​ក្នុង​សិ​សិ​រដូវ មកកាន់​ប្រទេស​កម្ពុជា ចំនួន​ពីរ​ក្បាល​ត្រូវបាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​រឹបអូស ពី​អ្នកលក់​តាម​ដងផ្លូវ កាលពីពេល​ថ្មីៗ​នេះ ។

​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ (ACCB) បាន​អះអាងថា​សត្វ​ស្លាប ទាំងពីរ​ក្បាល​នេះ​បានទទួល​ការពិនិត្យ​វិនិច្ឆយ​សុខភាព​របស់​វា​ដោយ​បសុពេទ្យ​របស់​យើង ហើយ​ដូចដែល​លោកអ្នក​បាន​មើលឃើញ​នៅក្នុង​វីដេអូ​នេះ ពួកវា សក្ដិសម​នឹង​លែង​ភ្លាមៗ​បាន​។

​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ ក៏បាន​ថ្លែងអំណរគុណ​ដល់ ក្រសួងបរិស្ថាន តាមរយៈ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាមរយៈ​រដ្ឋបាល​ព្រៃឈើ​ដែល​បានរួម​សហការ​ជាមួយ គ្នា​នៅពេល​ជួយសង្គ្រោះ និង​នៅពេល​លែង​សត្វ​រអាតទន្សាយ​បស្ចិម ទាំងពីរ​នេះ​៕​/PC