ដោយៈ ជា សីហៈ​/​ភ្នំពេញៈ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ (ACCB) បាន​អះអាងថា នៅពេលនេះ​មជ្ឈមណ្ឌល​កំពុងតែ​ជួយ​សម្រប សម្រួល​និង​រៀប​ចំការ​បង្កាត់​ពូជ​អណ្តើក​កម្រ​មួយចំនួន ។

​អង្គការ​នេះ​បាន​អះអាងថា យើង​មាន​កម្មវិធី​បង្កាត់​ពូជ​ដើម្បី​ធានាបាន​នូវ​ចំនួន ប្រជាសាស្ត្រ​នៃ​សត្វ​អណ្ដើកបិទមុខ ឬ​ក្បិត​មុខ ដែលជា​ប្រភេទ​កំពុង​រងគ្រោះ ពី​ការវិនាស​ផុត​ពូជ​។​ដោយសារ​ចំនួន​ប្រជាសាស្ត្រ​នៅក្នុង​ព្រៃ​ធម្មជាតិ​កំពុង​ទទួលរង​នូវ​ការគំរាមកំហែង​យ៉ាងខ្លាំង ពី​ការបាត់បង់​ទីជម្រក និង​ការធ្វើ​ទោ​ហនកម្ម សត្វព្រៃ​ច្រើន​ហួសប្រមាណ​។

​ប្រភព​ដដែល​បាន​បន្តថា ពួកយើង​បាន​លែង​សត្វ​អណ្ដើកបិទមុខ​ដែល​បាន បង្កាត់​ពូជ នៅ​កន្លែង​ថែទាំ​សត្វ​ជាច្រើន​ក្បាល នៅ​អង្គរ​ហ្គោល​រី​ស្សត (Angkor Golf Resort) កាលពីពេល​ថ្មីៗ​នេះ​។

​ស្រះ​ធម្មជាតិ​ជាច្រើន​នៅក្នុង Angkor Golf Resort អាច​ផ្តល់​ជា​ជម្រក​ដ៏​សុវត្ថិភាព ចំពោះ​កូនអណ្តើក​តូចៗ​ទាំងនេះ​៕​/PC