ដោយៈ យោធិន / សៀមរាបៈ ក្រុមការងារ​មជ្ឈមណ្ឌល​ជាតិ តំណាង​នាយ​ឧ​ត្ត​ម សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា អគ្គនាយក មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព កាលពី​ថ្ងៃទី​២១ មករា កន្លងទៅ​ថ្មីៗ​នេះ បាន​ចុះ​សិក្សា ស្ថានភាព​ភូមិសាស្ត្រ ទីតាំង​សម្រាប់​គម្រោង​ស្ថាបនា​ផ្លូវ មួយ​ខ្សែ ក្នុង​មូលដ្ឋាន ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ផល សា​មន អគ្គនាយករង មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព អនុប្រធាន ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ឃុំ​ខ្នារ​សណ្តាយ​តំណាង​ឲ្យ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កង កម្លាំង​រក្សា​សន្តិភាព បោស សម្អាត​មីន និង​កាកសំណល់​សង្គ្រាម ប្រធាន​ក្រុម ការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប រួមជាមួយ​នឹង​អគ្គនាយករង មជ្ឈមណ្ឌល ជាតិ​តាម​បណ្តា​ស្ថាប័ន ជំនាញ​នីមួយៗ បាន​ចុះទៅពិនិត្យ និង​វាស់វែង​ផ្លូវ ក្នុងភូមិ​ទួល ក្រឡាញ់ ដើម្បី​ស្ថាបនា​ដែលមាន​ប្រវែង​ជាង ៩ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ សម្រួល​ដល់​ការ ធ្វើដំណើរ របស់​ប្រជាពលរដ្ឋ ក្នុងភូមិ ជាពិសេស​បង្ក​ឲ្យ​មាន​ភាពងាយស្រួល សម្រាប់​ការ ដឹក​កសិផល​របស់​ពួកគាត់ ទៅកាន់​ទីផ្សារ​។​

​នា​ថ្ងៃ​ដដែល​នេះដែរ ក្រុមការងារ ក៍បាន​ចុះមក​ពិនិត្យ និង​វាស់វែង​ស្ថានភាព​ផ្លូវ ដើម្បី​ដាក់ បង្គោល​ភ្លើង សូ​ឡា​បំភ្លឺ​ផ្លូវ ចាប់ពី​ចំណុច ព្រំប្រទល់​ឃុំ​ព្រះ​ដាក់ រហូតមកដល់​ប្រាសាទ បន្ទាយស្រី ក្នុងភូមិ​សាស្ត្រ​ឃុំ​ខ្នារ​សណ្តាយ ដោយ​ប្រសិទ្ធ នាម​ថាៈ អំពូល​បំភ្លឺ ភូមិ​ឃុំ មាន សុវត្ថិភាព ដោយ​ដាក់​បង្គោល តាម​សងខាង​ផ្លូវ ចន្លោះ​ពី​បង្គោល​អំពូល​មួយ ទៅ​បង្គោល អំពូល មួយ​មាន​ចម្ងាយ​ពីគ្នា ១៥ ម៉ែត្រ ។ ជាមួយនឹង​ការដាក់​អំពូល​សូ​ឡា​បំភ្លឺ តាម​ដងផ្លូវ ក៏បាន​គ្រោង​ផងដែរ ក្នុង​ការដាំ​ដើម​ក្ងោក និង​ផ្កា​សាគូ​រ៉ា អម​តាម​ដងផ្លូវ ខាងលើនេះ​ផងដែរ​។
​ក្នុងឱកាស​ចុះ​វាស់វែង​គម្រោង​ស្ថាបនា​ផ្លូវ ក្នុងភូមិ​សាស្ត្រ​ឃុំ​ខ្នារ​សណ្តាយ ខាងលើនេះ ក្រុមការងារ ក៏បាន​នាំយក​អំណោយ ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន ទៅ​ចែកជូន​ដល់​ស្ត្រី ទើប​សម្រាលកូន​រួច ចំនួន ៦ គ្រួសារ នៅក្នុង​ភូមិ កកោះ​ជ្រុំ ដែលជា​ភូមិ​មួយ ក្នុងចំណោម​ភូមិ​ទាំង​ប្រាំពីរ​នៃ​ឃុំ​ខ្នារ សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​សកម្មភាព​ស្ថាបនា​ផ្លូវ ការដាក់​អំពូល​បំភ្លឺ​ផ្លូវ និង​ដាំ​ដើមឈើ អម​សងខាង​ផ្លូវជាតិ ក្នុង​ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខាងលើនេះ មេភូមិ មេឃុំ យុវជន និង​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ឃុំ​ខ្នារ​សណ្តាយ បាន​សាទរ និង​ថ្លែង​ការដឹងគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ ទឹកចិត្ត​សប្បុរស​ធ​ម៍ ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ឃុំ​ខ្នារ​សណ្តាយ ដែល​បាន​យកចិត្តទុកដាក់ ជាប់​ជាប្រចាំ ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ក្នុង​ឃុំ​ខ្នារ​សណ្តាយ ឲ្យ​មានការ​រីកចម្រើន ជា​បន្តបន្ទាប​រួមទាំង​ការងារ ស្ថាបនា​ប្រព័ន្ធ​ផ្លូវ ជួយ​សាង​សង់ផ្ទះ​ប្រជា​ពល​ក្រីក្រ ពី​ផ្ទះស្លឹក ទៅជា​ផ្ទះ​ស័ង្កសី បាន​គ្រប់​ក្រុមគ្រួសារ​ទីទ័លក្រ និង​បាន​ចុះជួយ​ដល់​គ្រួសារ​ក្រីក្រ​គ្រប់​ខ្នង​ផ្ទះ ផងដែរ​៕/V​-PC