ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ក្រុមប្រឹក្សាខេត្តនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរួមសាមគ្គីគ្នា ដាំកូនឈើចម្រុះជាង ១.៥០០ ដើម មានដើមឫស្សី រាំងទឹក និងគ្រាប់ ត្នោត នៅក្នុងយុទ្ធនាការដាំដើមឈើ លើកទី៥ នៅក្នុងភូមិសាស្រ្តព្រៃលិចទឹក តំបន់៣ ដែលជាដែនជម្រកព្រៃ ពងកូន នៅចំណុចបឹងអាកាង៉ាន រវាងព្រំប្រទល់ ឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២២ ។

យុទ្ធនាការលើកនេះ ដឹកនាំដោយលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី មន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំង ទាំង ៣ អង្គភាព រួមមាន នគរបាល អាវុធហត្ថ និងយោធា យុវជន ។

សម្រាប់កូនឈើ ១.៥០០ ដើម/គ្រាប់នោះ ដែលត្រូវបានយកមកដាំ រួមមាន ១.ដើមឫស្សី ៣៥០ ដើម , ២.រាំងទឹក ៤០០ដើម , ៣.គ្រាប់ត្នោត៧៥០គ្រាប់។ បើបូកសរុបចំនួន ៤ លើកកន្លងមក ការដាំកូនឈើ គ្រាប់ត្នោត បានជាង ៦.០០០ ដើម/គ្រាប់ មកហើយ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សូមអរគុណ ចំពោះការចូលរួមយ៉ាងសស្រាក់ សស្រាំ របស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរដែនដីគ្រប់ថ្នាក់ យុវជន ដើម្បីរួមចំណែកដាំឈើឡើងវិញ ការពារធនធានធម្មជាតិ ព្រៃលិចទឹកសាបរបស់យើង តាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

អភិបាលខេត្តបន្ទាយមានជ័យ បានបន្តថាៈ ការដាំកូនឈើឡើងវិញនេះ គឺដើម្បីបង្ហាញពី ការចូលរួមទាំងអស់គ្នា ក្នុងការចូលរួមទប់ស្កាត់ ការកាប់ទន្ទ្រានខុសច្បាប់ ដីតំបន់៣ ដីព្រៃលិចទឹក បឹងទន្លេសាប ៕/V