​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រុមមន្ត្រី​ប៉ា​គី​ស្ថាន​បាន​ណែនាំ​ជា​បន្តបន្ទាប់​នៃ​ការ​រឹតបន្តឹង​ដើម្បី​ទប់ស្កាត់​មេរោគ​កូរ៉ូណា​ថ្មីដ៏​តឹងតែង​រួម​ទាំង​ការរារាំង​មនុស្ស​ដែល​មិន​បាន​ចាក់​វ៉ាក់​​សាំង​ពេញលេញ​ចូលទៅ​ក្នុង​វិហារ​អ៊ីស្លាម​សម្រាប់​ការ​អធិស្ឋាន បន្ទាប់ពី​បាន​កត់ត្រា​ចំនួន​ករណី​ឆ្លងកូវី​ដ​ថ្មី​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​របស់​ប្រទេស​ចាប់តាំងពី​ជំងឺ​រាតត្បាត​បានចាប់ផ្តើម​។​

​យោង​តាម​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ប្រព័ន្ធ​និង​វិស្វកម្ម​នៅ​សាកលវិទ្យាល័យ​ច​ន​ហប់​ឃី​ន​បាន​ឱ្យដឹងថា ប្រទេស​នេះ​មាន​ករណី​ឆ្លង​ថ្មី​ជា​មធ្យម ៦.២០៨ នាក់​ក្នុង​មួយថ្ងៃ​។​

​កាលពី​ថ្ងៃ​សុក្រ​ទី​២១ មករា ប៉ា​គី​ស្ថាន​បាន​កត់ត្រា​ករណី​ថ្មី​ចំនួន ៧.៦៧៨ នាក់​ដែល​ជា​ចំនួន​ឆ្លង​ច្រើន​បំផុត​ចាប់តាំងពី​ជំងឺ​រាតត្បាត​កូវី​ដ​១៩ បានចាប់ផ្តើម​។​

​អ្នកជំនាញ​សុខភាព​សាធារណៈ​និយាយថា​ចំនួន​ករណី​សរុប​ទំនងជា​រាប់​មិន​ទាន់​អស់​។​

​យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល ៣៦ ភាគរយ​នៃ​ប្រជាជន​ប្រហែល ៧៨ លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ចំនួន ២ ដូស​។​

​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដូច​ជា​ការ​គំរាម​បិទ​សេវា​ទូរស័ព្ទ ផ្អិប​ទុក​ប្រាក់បៀវត្សរ៍ និង​ទប់ស្កាត់​ការធ្វើដំណើរ​តាម​ផ្លូវអាកាស​ដើម្បី​បង្កើន​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​ក្នុងពេល​ប្រឈម​​មុខ​នឹង​ការស្ទាក់ស្ទើរ​កាន់តែ​រីក​រាលដាល​ធំ​ឡើង​៕

​កាលពី​ថ្ងៃ​សុក្រ​ទី​២១ មករា ប៉ា​គី​ស្ថាន​បាន​កត់ត្រា​ករណី​ថ្មី​ចំនួន ៧.៦៧៨ នាក់​