ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ រដ្ឋធានីរបស់ចិនកំពុងតម្រូវឱ្យអ្នកដែលទិញថ្នាំប្រឆាំងនឹងគ្រុនក្តៅ ធ្វើតេស្តិ៍រកកូវីដ១៩ខណៈអាជ្ញាធរព្យាយាមលុបបំបាត់ការឆ្លងមេរោគកូរ៉ូណាដែលមិនបានរកឃើញ ដោយមិនចាំបាច់បិទខ្ទប់ទីក្រុងដ៏សំខាន់បំផុតរបស់ប្រទេស និងជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅសប្តាហ៍ក្រោយ។
អ្នករស់នៅទីក្រុងប៉េកាំង ដែលទិញថ្នាំបញ្ចុះកម្តៅ ថ្នាំប្រឆាំងមេរោគ និងថ្នាំដែលមានគោលដៅកម្ចាត់ក្អកនិងឈឺបំពង់កនឹងទទួលបានការជូនដំណឹងនៅលើកម្មវិធីទូរស័ព្ទដែលចិនប្រើសម្រាប់ការតាមដានទំនាក់ទំនង និងដែលត្រូវបានត្រួតពិនិត្យជាញឹកញាប់ដើម្បីអនុញ្ញាតឱ្យចូលទៅកាន់ទីកន្លែងសាធារណៈ។
គណៈកម្មការសុខភាពក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃអាទិត្យ ទី២៣ មករាថា អ្នកទិញនឹងត្រូវធ្វើតេស្តិ៍រកកូវីដ១៩ក្នុងរយៈពេល ៧២ ម៉ោងឬមិនអ៊ីចឹងត្រូវប្រឈមមុខនឹងការរឹតបន្តឹងការធ្វើបំលាស់ទី។
ក្រុមមន្ត្រីកំពុងដាក់ចេញនូវលក្ខខណ្ឌតឹងរ៉ឹងកាន់តែខ្លាំងឡើង ខណៈពួកគេព្យាយាមទប់ស្កាត់ការផ្ទុះឡើងក្នុងពេលដំណាលគ្នានៃមេរោគបំប្លែងខ្លួនចំនួនពីរដែលបានវាយប្រហារទីក្រុងនៅមុនការប្រកួតកីឡាអូឡាំពិករដូវរងា។
ទោះបីជាចិនបានបិទទីក្រុងតូចៗដូចជាស៊ីអានជុំវិញការផ្ទុះឡើងស្រដៀងគ្នាក៏ដោយក៏ប៉ុន្តែការបិទបែបនេះមិនអាចធ្វើឡើងនៅក្នុងទីក្រុងប៉េកាំងបានទេព្រោះវាជាកន្លែងសម្រាប់ឥស្សរជននយោបាយនិងវប្បធម៌របស់ខ្លួន និងជាកន្លែងដែលឥស្សរនិងអត្តពលិកជនអន្តរជាតិកំពុងមកដល់សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក៕
ប្រជាជនឆែកកម្មវិធីតាមដានសុខភាពនៅមាត់ច្រកចូលផ្សារទំនើបមួយក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី២៩វិច្ឆិកា២០២១