ដោយៈរិទ្ធិសែន/ពោធិ៍សាត់: លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គនាយកអគ្គិសនីកម្ពុជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និង លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់នៅថ្ងៃទី២៤ ខែមករាឆ្នាំ ២០២២បានអញ្ជើញសាកសួរសុខទុក និងនាំយកអំណោយរបស់អគ្គិសនីកម្ពុជានិងអាជ្ញាធរអគ្គិសនី កម្ពុជាទៅចែកជូនដលនាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ១៤ដែលអង្គភាព សម្ព័ន្ធមេត្រីភាពនឹងគ្នា ។ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១៤ដោយផ្ទាល់ ។
មានប្រសាសន៍នៅក្នុងឱកាសនោះលោក កែវ រតនៈ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធរបស់យើង នៅគ្រប់កាលៈទេសៈទាំងអស់។
អំណោយដែលត្រូវបាននាំយកមកចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ១៤ រួមមាន៖ មី៤០០កេស, ប៊ីចេង១៥បាវ, ត្រីខកំប៉ុង៥០កេស, ត្រីងៀត១០០គីឡូក្រាម, សាច់ក្រក១០០គីឡូក្រាម, ឆៃប៉ូវ១០០ក្រាម, ទឹកត្រី ទឹកស៊ីអ៊ីវ៧០០យួរ, ស្ករត្នោត២០០គីឡូក្រាម, ម៉ាស១៤កេសធំ ស្មើនឹង៧០០ប្រអប់និងអាល់កុល២៤០លីត្រ៕សរន-PC