ដោយ៖តារារិទ្ធ/ភ្នំពេញ៖ដ្ឋាភិបាលនិងប្រជាជនប៉ូឡូញផ្តល់វ៉ាក់បង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន៣០ម៉ឺនដូសជូនដល់រាជរដ្ឋាភិបាលនិងប្រជា ជនកម្ពុជាដើម្បី ចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញទៅទទួលវ៉ាក់សាំងដោយផ្ទាល់នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញនៅព្រលប់ថ្ងៃទី ២៥ ខែមករា ២០២២ ។នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃទី ២៤ ខែមករានេះថាវ៉ាក់សាំងជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនប៉ូឡូញនឹងដឹកមក ដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានឹងអញ្ជើញ ទៅទទួលវ៉ាក់សាំងនោះដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

គួរបញ្ចាក់ជូនថាមកដល់ពេលបច្ចុប្បន្នកម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩សរុបជាង៤៣លានដូស ។ ក្រៅតែពីការបញ្ជាទិញដោយផ្ទាល់នូវវ៉ាក់សាំងផលិតនៅ ប្រទេសចិនកម្ពុជាក៏ទទួលបានវ៉ាក់សាំងដែលជំនួយរបស់ប្រទេសជាមិត្តតាមយន្តការទ្វេភាគីនិងតាមយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់ដែលក្នុងនោះប្រទេសចិនបានផ្តល់ ជំនួយច្រើនជាងគេ ក្រោពីប្រទេសចិនកម្ពុជាក៏ទទួលបានជំនួយជាវ៉ាក់សាំងជាបន្តបន្ទាប់ពី ជប៉ុន, អាមេរិក, អង់ គ្លេស, អូស្ត្រាលី និង ហូឡង់ជាដើម។

របាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញថាគិតត្រឹមថ្ងៃទី ២៣ ខែមករា ២០២២ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងសរុបជាង១៤លាននាក់ ។ក្នុងនោះអ្នក ចាក់វ៉ាក់សាំងបានពីរដូសមានចំនួនជិត១៤លាននាក់,អ្នកចាក់វ៉ាក់សាំងបាន៣ដូសមានចំនួនជាង ៥លាននាក់និងអ្នកចាក់វ៉ាក់សាំង បាន ៤ដូសមានចំនួនជាង៣០ ម៉ឺននាក់ ៕