​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ជំងឺ​កូវី​ដ​១៩ មិន​ដូចគ្នា​នឹង​ផ្តាសាយ​ទេ​។​

​ទីភ្នាក់ងារ​សុខភាព​ពិភពលោក​នេះ បាន​និយាយថា រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​«​គួរ​កុំ​ប្រាប់​ប្រជាជន​ថា ទិន្នន័យ​បាន​ផ្លាស់ប្តូរ​ភ្លាមៗ ឬ​វីរុស​នេះ​ក្លាយជា​ចុះខ្សោយ​ខ្លាំង​ភ្លាមៗ​»​។​

​បណ្ឌិត ដា​វីដ ណា​បា​រ៉ូ​(David Nabarro)​តំណាង​ពិសេស​របស់​WHO​សំរាប់​កូវី​ដ​១៩ បាន​និយាយថា «​ចុងបញ្ចប់​មើលឃើញ​ហើយ​»​តែ​ថា​អឺរ៉ុប​ទើបតែ​«​រត់​បាន​ពាក់កណ្តាល​ផ្លូវ​នៅក្នុង​ការរត់​ម៉ា​រ៉ា​តុង​​មួយ​»​ប៉ុណ្ណោះ​។​

​នៅពេល​ត្រូវ​បាន​សួរ​អំពី​ការ​និយាយ​ថាកូ​វីដ​១៩​គួរ​ព្យាបាល​ដូច​ផ្តាសាយ បណ្ឌិត ណា​បា​រ៉ូ បាន​ប្រាប់​សារព័ត៌មាន​Sky News​ថា​« ខ្ញុំ​នៅតែ​ឆ្ងល់​អ្វី​ដែល​អ្នក​ទាំងនេះ​ធ្វើ​ការព្យាករណ៍​អ្វីដែល​ខ្ញុំ​និង​សហ​​ការី​របស់ខ្លុំ​នៅក្នុង​WHO​អត់​ដឹង​។​អ្នក​ឃើញ​អ្វី​ដែល​មនុស្ស​នៅ​ជុំ​វ​ញ​ពិភពលោក​និង​របាយការណ៍​មកកាន់​WHO​គឺថា វីរុស​នេះ​គ្រោះថ្នាក់​ណាស់ ជា​ពិសេស​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​។​វា​អាច​វិវត្ត​ប្រែប្រួល​​និង​បង្កើតបាន​ជា​វីរុស​ពូជ​ថ្មី ដូចដែល​យើង​បាន​ឃើញ​ជា​ច្រើន​មកហើយ តែ​យើង​ដឹងថា​នឹង​មាន​ច្រើន​ទៀត​នឹង​ចូលមក​ដល់​មិន​យូរ​ទេ​»​។​

​លោក​បាន​បន្តថា​« ដូច្នេះ​និយាយ​ដោយស្មោះ យើង​មិន​ត្រូវ​ចាត់ទុក​វា​ជា​ផ្តាសាយ​ឬ​ដូច​អ្វី​មួយ​ផ្សេង​ឡើត​។​វា​ជា​ជា​វីរុស​កំណាច​ថ្មី​មួយ​»​។​

​លោក​បាន​ប្រាប់​Sky News​ថា​«​រដ្ឋាភិបាល​ទាំងអស់​នៅ​គ្រប់ទិសទី​គួរ​កុំ​ប្រាប់​ប្រជាជន​ថា ទិន្នន័យ​បាន​ប្រែប្រួល​គំហ៊ុក ឬក៏​វីរុស​នេះ​ចុះខ្សោយ​ខ្លាំង​ភ្លាមៗ​។​ដូច្នេះ​ខ្ញុំ​សូម​ស្នើ​មេដឹកនាំ​គ្រប់រូប​នៅក្នុង​លោក​​ជួយ​អោយ​គ្រប់​គ្នា​បន្ត​ផ្តោតលើ​ការងារ​បង្ការ​ជំងឺ​នេះ​ដើម្បី​កុំអោយ​ប្រជាជន​ឆ្លង​តាម​លទ្ធភាព​អាចធ្វើ​បាន​និង​ធ្វើ​អោយ​ប្រាកដ​ថា​យើង​បាន​ត្រៀម​ខ្លួន​បានល្អ​ដើម្បី​ប្រឈម​ដោះស្រាយ​ជាមួយនឹង​​កំណើន​នៃ​ការឆ្លង​ដែល​នឹង​ចូលមក​ដល់​»៕

​បណ្ឌិត ដា​វីដ ណា​បា​រ៉ូ​