ដោយៈមុនីរ័ត្ន/ភ្នំពេញ: បុគ្គលចំនួន ១១នាក់ត្រូវបានកោះហៅឱ្យចូលខ្លួនបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.) ជាលើកទី២ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះពាក់ព័ន្ធនឹងសំណុំរឿងមួយចំនួន។ក្នុងនោះដំណើររឿងប្រឆាំងនិងអ្នករាជការសាធារណមានស្ថានទម្ងងន់ទោស ការក្លែងបន្លំឯកសារសាធារណៈ និង ប្រើប្រាស់ឯកសសារក្លែង និងសមគំនិតក្នុងការក្លែងបន្លំឯកសារសាធារណៈ។ ក្នុងករណីដែលសាមីខ្លួននៅតែគេចវេសមិន ចូលខ្លួនឆ្លើយបំភ្លឺតាមកាលបរិច្ឆេទ ដែលបានកំណត់ក្នុងលិខិតកោះហៅនេះទេ អ.ប.ព.នឹងចេញលិខិតបញ្ជាឱ្យចូលខ្លួនដែលអនុញ្ញាតឱ្យមន្ដ្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈដើម្បីបង្ខំឱ្យចូលបង្ហាញខ្លួន។
អ.ប.ព.បានបញ្ជាក់ថា កន្លងមកធ្លាប់បានចេញលិខិតកោះហៅបុគ្គលចំនួន ១១នាក់ ឱ្យចូលខ្លួនបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដូចខាងក្រោម៖
១. ឈ្មោះ ម៉ែន សោភ័ណ ភេទស្រី ពាក់ព័ន្ធការក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសសារក្លែង ប្រព្រឹត្តចាប់ពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ននៅកោះរ៉ុង
២. ឈ្មោះ ម៉ែន សូលីណា ភេទស្រី ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសសារក្លែងប្រព្រឹត្តចាប់ពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។
៣. ឈ្មោះ សុខ មលិកា ភេទស្រី ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសសារក្លែងប្រព្រឹត្តចាប់ពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។
៤. ឈ្មោះ ជា សានីន ភេទប្រុស ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសសារក្លែងប្រព្រឹត្តចាប់ពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។
៥. ឈ្មោះ ឡេង ដោក ភេទប្រុស សមគំនិតក្នុងការក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តចាប់ពីឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន។
៦. ឈ្មោះ ទន់ វិឡាម៉ូលីន ភេទស្រី ប្រឆាំងនិងអ្នករាជការសាធារណមានស្ថានទម្ងងន់ទោសប្រព្រឹត្តចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន
៧. ឈ្មោះ ព្រំ សេង ភេទប្រុស ប្រឆាំងនិងអ្នករាជការសាធារណមានស្ថានទម្ងងន់ទោសប្រព្រឹត្តចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន
៨. ឈ្មោះ សុខ ចិន្ដា ភេទប្រុស ប្រឆាំងនិងអ្នករាជការសាធារណមានស្ថានទម្ងងន់ទោសប្រព្រឹត្តចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន។
៩. ឈ្មោះ មាស ពិសី ភេទស្រី ប្រឆាំងនិងអ្នករាជការសាធារណមានស្ថានទម្ងងន់ទោសប្រព្រឹត្តចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន
១០. ឈ្មោះ អ៊ូ មករា ភេទស្រី ប្រឆាំងនិងអ្នករាជការសាធារណមានស្ថានទម្ងងន់ទោសប្រព្រឹត្តចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន
១១. ឈ្មោះ អ៊ិន និមល់ ភេទប្រុស ប្រឆាំងនិងអ្នករាជការសាធារណមានស្ថានទម្ងងន់ទោសប្រព្រឹត្តចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន។
អ.ប.ព.បានបញ្ជាក់ថា ដោយមូលហេតុសាមីខ្លួនបានព្យាយាមគេចវេសពីលំនៅឋាន និងមិនបានទទួលលិខិតកោះ ដូចនេះអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ធ្វើការចេញលិខិតកោះហៅសាមីខ្លួនដែលមានឈ្មោះដូចបានរៀបរាប់ខាងលើ ឱ្យចូលខ្លួនបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីព្រឹក និងធ្វើការជូនដំណឹងអំពីការកោះហៅនេះជាសាធារណៈតាមរយៈផេកហ្វេសប៊ុកផ្លូវការ (https://web.facebook.com/acukhmer) និងគេហទំព័ររបស់ អ.ប.ព. (http://www.acu.gov.kh) ៕សរន