បុគ្គលចំនួន ១១នាក់ត្រូវបានកោះហៅឱ្យចូលខ្លួនបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.) ជាលើកទី២ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះពាក់ព័ន្ធនឹងសំណុំរឿងមួយចំនួន។ក្នុងនោះដំណើររឿងប្រឆាំងនិងអ្នករាជការសាធារណមានស្ថានទម្ងងន់ទោស ការក្លែងបន្លំឯកសារសាធារណៈ និង ប្រើប្រាស់ឯកសសារក្លែង និងសមគំនិតក្នុងការក្លែងបន្លំឯកសារសាធារណៈ។ ក្នុងករណីដែលសាមីខ្លួននៅតែគេចវេសមិន ចូលខ្លួនឆ្លើយបំភ្លឺតាមកាលបរិច្ឆេទ ដែលបានកំណត់ក្នុងលិខិតកោះហៅនេះទេ អ.ប.ព.នឹងចេញលិខិតបញ្ជាឱ្យចូលខ្លួនដែលអនុញ្ញាតឱ្យមន្ដ្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈដើម្បីបង្ខំឱ្យចូលបង្ហាញខ្លួន។