ដោយៈទេពកង្រី/កំពង់ឆ្នាំង:លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសរួមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត លី អាលែន (li ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាកាលពីព្រឹកបានអញ្ជើញបើកកិច្ចប្រជុំនៅសាលាខេត្តកំពង់ឆ្នាំង ស្ដីពីដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ក្រោយកិច្ចប្រជុំនោះផងដែរលោកស្រី ឱ វណ្ណឌីន និងលោកស្រី លី អាលែន អមដំណើរដោយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក៏បានអញ្ជើញទៅពិនិត្យមណ្ឌលសុខភាពស្រុកកំពង់ត្រឡាចដើម្បីពិនិត្យការចាក់វ៉ាក់សាំងការពារកូវីដ១៩និងនៅរសៀលថ្ងៃដដែលក៏បានអញ្ជើញទៅមណ្ឌលសុខភាពស្រុកទឹកផុស៕សរន