ដោយៈរិទ្ធិសែន/ពោធិ៍សាត់: កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំពិធី ប្រកាស ផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិសាត់តំណាងលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ និងមានការអញ្ជើញចូលរួម ពីអស់លោក លោកស្រី ស្នងការរង លោកនាយ នាយរងការិយាល័យលោកនាយ នាយរងផ្នែក។
ពិធីនេះមានការប្រកាសផ្ទេររភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិចំនួន១៦៩នាក់ និងបំពាក់ឋានន្តរសក្តិចំនួន២៥៥នាក់។
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តខេត្តពោធិសាត់ បានសម្តែងនូវការចូលរួមត្រេកអរចំពោះមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តទាំងអស់ ដែលបានទទួលនូវការតែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងបានកោតសរសើរដល់កងកម្លាំងនគរបាលខេត្តទាំងអស់ ដែលកន្លងមកមានការខិតខំប្រឹងប្រែង បំពេញតួនាទី ភារកិច្ច ការងារ និងបម្រើសេវាជូនប្រជាពលរដ្ឋបានល្អទោះក្នុងកាលទេសៈបែបណាក៏ដោយ ៕