ដោយៈទេ​ពក​ង្រី​/កំពង់ឆ្នាំងៈលោក ក្រឹ​ង​សំអាត ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តកំពង់ឆ្នាំង​រួម​នឹង​ក្រុមការងារ​កាលពីព្រឹកថ្ងៃទី២៤ខែមករាបានធ្វើ​ពិធី​ប្រគល់​ទទួល ថ្នាំ​និង​សម្ភារ​ពេទ្យសត្វ​មួយចំនួនប្រគល់ជូន​ដល់​ពេទ្យសត្វ​ក្រុង​-​ស្រុក​ទាំង​ប្រាំបី​ក្នុង​ខេត្ត​ក្រោមវត្តមាន​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​លោក ងិន ហ៊ុន ។ ​ថ្នាំ​វ៉ាក់សាំង​រួមមាន វ៉ាក់សាំងដុំ​ពក​ស្បែក ថ្នាំ​ព្យាបាល និង​សម្ភារ​បសុពេទ្យ​មួយចំនួន​។​

នៅក្នុង​ឱកាស​នេះ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​លោក ងិន ហ៊ុន បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ការិយាល័យ ពេទ្យសត្វ​ក្រុង​.​ស្រុក​ទាំង​ប្រាំបីដើម្បី​ពង្រឹង​លើ​ការងារ​ជំនាញ​ដល់​មន្ត្រី​នៅតាម​បណ្តា​ក្រុង​.​ស្រុក​អោយ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​

ក្នុងនោះ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​លោក ងិន ហ៊ុន បានធ្វើការ​ផ្ដាំផ្ញើ​ដល់​ក្រុមការងារ​មន្ត្រី​ជំនាញ​ទាំងអស់​នៅតាម​បណ្ដា​ក្រុង​ស្រុក​ត្រូវ​យកចិត្តទុកដាក់​នឹង​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​និង​យក​ព័ត៌មាន​ឲ្យ​បានច្បាស់លាស់​ស្តីអំពី​បញ្ហា​សត្វ​ឈឺ​នៅតាម​មូលដ្ឋាន​របស់​​ប្រជាពលរដ្ឋ​ដើម្បី​រាយការណ៍​បន្ទាន់​មក​ការិយាល័យ​និង​មន្ទីរ ដើម្បី​ចាត់​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​ព្យាបាល​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​ព្រោះ​រដូវក្តៅ​បានមក​ដល់​ហើយ​៕សរន