ក្រុម​អ្នកឃ្លាំមើល​របស់​អាមេរិក ៖ កូរ៉េខាងជើង​បំផ្លាញ​ទីតាំង​សាកល្បង​មី​ស៊ី​ល​

3336
ចែករម្លែក

ក្រុម អ្នកឃ្លាំមើល អាមេរិក 38 North បាន និយាយ កាលពី ថ្ងៃ ពុធ ទី ៦ ខែមិថុនា ថា កូរ៉េខាងជើង កំពុង បំផ្លាញ ទីតាំង សាកល្បង មី ស៊ី ល មួយកន្លែង បន្ទាប់ពី មានការ សន្យា របស់ មេដឹកនាំរ បស់ ប្រទេស នេះ ដោយ ផ្អាក ការធ្វើ តេស្ត សាកល្បង អាវុធ នុយក្លេអ៊ែរ និង មី ស៊ី ល ឆ្លង ទ្វីប ។

ក្រុម អ្នកឃ្លាំមើល 38 North ដែល ពិនិត្យមើល ស្ថានការណ៍ នៅ ប្រទេស កូរ៉េខាងជើង នេះ បាន និយាយថា ទីតាំង សាកល្បង មី ស៊ី ល នេះ ធ្លាប់បាន ប្រើ សម្រាប់ ការបាញ់ សាកល្បង មី ស៊ី ឆ្លង ទ្វីប ធំ និង មាន រយៈ ចម្ងាយ ឆ្ងាយ ដូចជា មី ស៊ី ល ឆ្លង អន្តរទ្វីប ជាដើម ដែល កូរ៉េខាងជើង បាន បញ្ចេញឱ្យឃើញ កាលពី ខែមេសា ឆ្នាំ ២០១៧ ។

ទីតាំង សាកល្បង Iha-ri នេះ គឺ នៅ ស្ថិតនៅ ជិត ទីក្រុង Kusong ភាគ ពាយព្យ នៃ ប្រទេស នេះ ។

ក្រុម 38 North នេះ បាន និយាយថា ការងារ បំផ្លាញ ទីតាំង សាកល្បង នេះ បានចាប់ផ្តើម កាលពី សប្តាហ៍ ទី ២ នៃ ខែឧសភា ហើយ ឥឡូវនេះ វា ស្ទើរតែ បញ្ចប់ ទាំងស្រុង នេះ បើ មើល តាម រូបភាព ផ្កាយរណប ចាប់ពី ថ្ងៃទី ១៩ ខែឧសភា មក នោះ ៕ដោយ:សុខា/sn

រូបភាព បង្ហាញ កូរ៉េខាងជើង សាកល្បង មី ស៊ី ល Hwasong-12 កាលពី ឆ្នាំ ២០១៧

ទីតាំងផ្សាយពាណិជ្ជកម្ម