ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសការរស់នៅលោកអ្នក ត្រូវជម្រុះ បញ្ហាខ្ជិលច្រអូស បញ្ហាស្ពឹកស្រពន់ចេញហើយត្រូវរវាសរវៃការងារទើបផលចម្រុងចម្រើនលូតលាស់នឹងមានភាពប្រសើរជាងនេះទៅរួច។ការប្រកបការងារមានការជឿនលឿន និងធ្វើអ្វីក៏តែងមានក្រុមមនុស្សជួយជ្រោមជ្រែង។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំ និងអាចចេញទៅរកស៊ីឆ្ងាយជិតដោយអាចសមដូចប្រកបទាំងអស់ ហើយការរកផលកម្រៃក៏គ្រាន់បើជាងមុន។
រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកអាចសាងស្នេហ៍ចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងច្រើនទេ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ការរស់នៅក្នុងរង្វង់គ្រូសារទាំងស្វាមីភរិយាមើលមុខគ្នាមិនសូវចំប៉ុន្មានទេគឺតែងមានការពាក់មុខយក្សនិងប្រឆាំងគ្នា។ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនតានតឹងអារម្មណ៍ច្រើនខ្លាំងពេកឬធ្វើអ្វីមិនធ្វេសប្រហែសនោះផលអាក្រក់ទាំងឡាយក៏មិនហ៊ានមកក្បែរដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិ និងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។
សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខទេដូចនេះគប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លានិងចង់ពឹងពាក់ឬជជែកពិភាក្សាក្នុងរឿងអ្វីមួយតែងឆ្លើយតបផលគ្រាន់គាប់បំណង។ការប្រកបការងារពុំសូវល្អក្នុងការធ្វើដំណើរផ្លូវឆ្ងាយពិសេសងាយមានបញ្ហាជាមួយអ្នកដទៃជាងសព្វមួយដង។សម្រាប់ថ្ងៃនេះវិញចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការកម្រើកគួរសមឡើងវិញ ហើយផលចំណូលមានហូរចូលមួយៗគ្រាន់គួរជាទីកក់ក្តៅ។
រីឯបញ្ហាស្នេហាកំលោះក្រមុំជួបបញ្ហាប្រឆាំងនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ហើយធ្វើអ្វីក៏តែងមានជោគសិរី។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬធ្វើពិធីអ្វីមួយ។
អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការដោះស្រាយបញ្ហាដែលជាប់គាំង ឬបង្កឱ្យមានកំហុសណាមួយពីព្រោះថាផលល្អៗតែងហុចមកវិញជានិច្ច។
ការប្រកបការងារមានភាពសុខកាយបន្តិច តែបញ្ហាផ្លូវចិត្តហាក់មិនសូវសុខប៉ុន្មានឡើយ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើន ហើយនាំជួបស្ថានភាពលំបាកណាមួយកើតឡើង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារហើយ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ការរស់នៅមានក្រុមមនុស្សជួយជ្រោម និង អាណិតស្រឡាញ់ក៏ច្រើន។នៅថ្ងៃនេះបើទោះបីដួងរាសីបានត្រឹមកម្រិតមធ្យមពិតមែន ប៉ុន្តែបើលោកអ្នកចង់ប្រកបកិច្ចការសំខាន់អ្វីមួយក៏តែងផ្តល់ផលល្អៗមកវិញផង។បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនមិនតិចដែរទេព្រោះតែចំណូលតិច ឯការចំណាយវិញគ្រប់សារពើ។
រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីមានចិត្តស្រាលផ្ទុកកំហឹងក្នុងខ្លួននាំកើតតែរឿងរាវឥតធូរស្បើយ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតមិនសូវល្អប្រសើរទេ ហេតុនេះបើចង់ធ្វើអ្វីតោងតែមានការប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់នៅមានចំពោះមុខច្រើន។ការប្រកបការងារពុំសូវលូតលាស់ទេ ហើយកិច្ចការមួយចំនួនធ្វើពុំបានផលថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលនៅថ្ងៃនេះដែរជួបភាពប្រទាំងប្រទើសនិងពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកអតិថិជនដែលទើបតែស្គាល់គ្នាថ្មីៗតែម្តង។
សម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួននិងមានការចេះអត់ឱនឱ្យគ្នាទើបប្រសើរ៕
ឆ្នាំមមែ
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ដូចនេះបើចង់ធ្វើអ្វីមួយក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបបញ្ហាអាក្រក់មិនអាចឈានជើងចូលរួច។ការប្រកបការងារគឺមិនសូវចុះសម្រុងជាមួយក្រុមការងារនិងងាយកើតរឿងរាវថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរដោយសារថ្ងៃនេះយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតជម្លោះវិវាទទាំងពួង។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការគិតផ្លូវអាក្រក់ ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសឥតសូវសប្បាយចិត្តសប្បាយកាយនោះឡើយ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយ លោកអ្នកអាច នឹងមានក្រុមមនុស្សជួយក្នុងរឿងអ្វីមួយ ហើយពិសេសអាចមានដំណឹងល្អផង។ការបំពេញការងារមានការចម្រើនលូតលាស់និងកំពុងកើតវាលកាលត្រជាក់ត្រជុំល្អប្រពៃ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញឆ្នាំបាយ។ចូរលោកអ្នកធ្វើបុណ្យដាក់ទានខ្លះដើម្បីសន្សំសេចក្តីសុខទៅគ្រាខាងមុខ។
សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ការរស់នៅក្នុងផ្ទះសម្បែងស្ត្រីចូរប្រយ័ត្នកូនតូចៗឬមនុស្សចាស់កើតរោគជំងឺណាមួយបៀតបៀនយាយី ហើយពិសេសឱ្យប្រយ័ត្នបញ្ហាចំណីចំណុកតែម្តង។នៅថ្ងៃនេះអ្វីដែលមិនល្អនឹងប្រែប្រួលមកគាប់ប្រសើរវិញជាបណ្តើរៗតែយ៉ាងណាបញ្ហាប្រាក់កាសលោកអ្នកតោងតែប្រយ័ត្នប្រយែងបន្តិចពីព្រោះថាងាយទទួលរងខាតបង់ជាងសព្វមួយដង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរ ការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺនណាស់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំពុំមានការចុះសម្រុងគ្នាប៉ុន្មានទេពិសេសងាយកើតទំនាស់សម្តីព្រោះតែការមិនយល់ចិត្តគ្នា៕
ឆ្នាំច
រាសីស្រុតចុះ។ការរស់នៅលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះទើបប្រសើរ។នៅថ្ងៃនេះឱកាសកើតបញ្ហាអាក្រក់ៗមានខ្ពស់ជាងសព្វមួយដង ហេតុនេះទោះប្រកបកិច្ចការងារអ្វីគប្បីមានការប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបការរកប្រាក់ចំណូលគ្រាន់ប្រមូលបានដូចការប៉ងទុក។
ស្វាមីភរិយាតែងលេចចេញនូវបាតុភាពរកាំរកូសជាប់ជានិច្ច ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកអាចមានដំណឹងល្អ និង មិនល្អនៅលាយឡំគ្នា ដូចនេះបើចង់សង្ឃឹមផលល្អទាំងអស់ឬផលអាក្រក់កើតឡើងទាំងអស់នោះក៏មិនអាចទៅរួចដែរពោលគឺត្រូវតែមានល្អខ្លះនិងអាក្រក់ខ្លះជានិច្ច។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺអ្វីៗដូចសព្វមួយដង។សម្រាប់ថ្ងៃនេះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលនោះមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាទោះខិតខំខ្លាំងត្រឹមកម្រិតណាក៏បានត្រឹមមួយគ្រប់ឆ្នាំងបាយដែរ។
សម្ព័ន្ធស្នេហាប្រុសស្រីពុំសូវមានការជឿនលឿនទៅមុខទេ មានតែការថយក្រោយចូរប្រយ័ត្នជម្លោះវិវាទពីតិចតួចឈានដល់ផ្លូវបំបែក៕