ដោយៈ ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា បានរកឃើញអ្នកឆ្លងថ្មី ចំនួន ២៨​នាក់ (លទ្ធផល បញ្ជាក់ដោយ PCR – ប្រភេទអូមីក្រុង ទាំងអស់  ) , ជាសះស្បើយ ១៥ នាក់ និង គ្មានអ្នកស្លាប់ថ្មី ។ ក្នុងនេះ ករណី ឆ្លងសហគមន៍ ១០ នាក់ (ប្រភេទអូមីក្រុង) , ករណីនាំចូលថ្មី ពីក្រៅប្រទេស ចំនួន ១៨ នាក់ (ប្រភេទអូមីក្រុង) ។​

គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លង សរុប ១២១.០៩៤ នាក់ , អ្នកជាសះស្បើយ ១១៧.២៤៧ នាក់ និង​អ្នកស្លាប់ ៣.០១៥ នាក់។ ករណីនាំចូលពីក្រៅប្រទេស សរុប ២០.២៨៦ នាក់៕/V

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖