ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺៈ បុរស​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ ដេកស្លាប់ នៅ​ក្នុងផ្ទះ​ចាំចម្ការ ស្ថិត​ក្នុងភូមិ​ដីក្រហម ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង ៥​និង​៣០ នាទី ល្ងាច ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២២​។​

​លោក​វរសេនីយ៍ទោ ម៉ែន សុ​ខេ​ម អ​ធិ​រង​ស្រុក​ភ្នំស្រួច បា​ឲ្យ​ដឹងថាៈ បុរស​ដែល ដេកស្លាប់ មាន ឈ្មោះ ប៉ែន សុខ អាយុ ៥៥ ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​ពារ ឃុំ​ឈូក ស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ បុរស​នេះ បាន​ដេកស្លាប់ នៅក្នុង​ផ្ទះ ចាំចម្ការ ដែលមាន​ម្ចាស់​ឈ្មោះ សេង ឈិន អៀង ភេទ​ប្រុស អាយុ ៥៣ ឆ្នាំ រស់នៅ​ភូមិ​អន្លុង​ថ្លឹ​ក ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​។​

​លោក​បាន​បន្តទៀតថាៈ ក្រោយពី​មន្ត្រី​ជំនាញ និង​លោក​វេជ្ជបណ្ឌិត លាភ សោ​ភ័​ណ្ឌ គ្រូពេទ្យ​កោសល្យវិច័យ នៃ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ដោយមាន ការចូលរួម ពី​អាជ្ញាធរ​ភូមិ ឃុំ ផង បានធ្វើ​កោសល្យវិច័យ លើ​សព ជនរងគ្រោះ ពិ​និ​ត្ត​ឃើញថា មិនមាន​ស្នាក​ស្នាម​អ្វី ដែល​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នោះទេ​។ មូលហេតុ ជនរងគ្រោះ ស្លាប់​ដោយសារ​ជំងឺលើសឈាម​ទើប​បណ្តាល​ឲ្យ​ជន​រង គ្រោះ ស្លាប់​តែម្តង​៕/V​-PC