​ដោយៈ វណ្ណៈ​/​ព្រះសីហនុៈ រថភ្លើង​ពីរ​ខ្សែរ​បាន​បុក​គ្នា​ក្នុង​ស្ថានីយ៍​រថភ្លើង ខេត្ត​ព្រះសីហនុ បណ្តាលឱ្យ​ក្រឡាប់​ផ្ងារជើង ធ្លាក់​ពី​ផ្លូវដែក និង​អ្នកបើកបរ​ម្នាក់​រងរបួស​ក្បាល​យ៉ាងដំណំ​។​

​ករណីនេះ​កើតឡើង​នៅក្នុង​ស្ថានីយ៍​រថភ្លើង​មួយកន្លែង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២​។​

​អ្នកស្រុក​នៅក្បែរ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹងថា ករណីនេះ​មាន​អ្នកបើកបរ​ម្នាក់​រងរបួស​បែកក្បាល យ៉ាងធ្ងន់ធ្ងរ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​៕​