ដោយ: រ៉ាម៉ន/ភ្នំពេញ: នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាលខណ្ឌចំកាមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមនស្ដីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការជម្រុញការចាក់វ៉ាក់សាំង ដូសជម្រុញ(ដូសទី៣ និងដូសទី៤) នៅក្នុងមូលដ្ឋានខណ្ឌចំការ
មន។
កិច្ចប្រជុំនេះដែរមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលខណ្ឌទាំង១១, លោកចៅសង្កាត់ទាំង០៥, លោក-លោកស្រីនាយករងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៥, លោកប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ៕