ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចេញស្នាដៃនិពន្ធសៀវភៅមួយក្បាលមានចំណង ជើងថា «គូព្រេងមិនព្រាត់» ។ សៀវភៅនេះបានសរសេរចេញជា ៣ ភាសាគឺខ្មែរ ចិន និងអង់គ្លេស។ សម្តេចតេជោបានបង្ហាញស្នាដៃនិពន្ធសៀវភៅនេះនៅលើទំព័រ ហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី ២៦ ខែ មករា នេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានសរសេរថា៖«កន្លងមកខ្ញុំបានសរសេរសៀវភៅមួយមានចំណងជើងថា(គូព្រេងមិនព្រាត់)ដែលបានបោះពុម្ពជា ៣ ភាសារមាន ខ្មែរ អង់គ្លេសនិង ចិន។ សម្រាប់ការបោះពុម្ពជាភាសារចិនគឺរ៉ាប់រងដោយសមាគមសម្ពន័ខ្មែរចិននៅកម្ពុជាទាំងការបកប្រែទាំងការបោះ ពុម្ព។ជាការគួរឱយភ្ញាក់ផ្អើលនិងសូម កោតសរសើរដែលសៀវភៅភាសារចិនត្រូវបានដាក់លក់បាន ១,៥០០ ច្បាប់ក្នុងរយះពេលដ៏ខ្លីដែលបានចំណូល ៧.៥០០ ដុល្លារដែលក្នុងមួយច្បាប់តម្លៃ៥ដុល្លារ»។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថ្លែងអរគុណលោក ពុង ខៀវសែ និង សមាគមដែលបានជួយចាត់ចែងលើការងារនិងបានប្រើថវិការនេះសម្រាប់ សាងសង់ផ្ទះជូន អតីតយុទ្ធជន៕