ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ នៅភូមិតាដួល ឃុំផ្គាំ ស្រុក ស្វាយចេក នៅវេលាម៉ោងជិត ១០ កន្លះ ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានប្រទះឃើញគ្រាប់ យុទ្ធភ័ណ្ឌមិនផ្ទុះ ចំនួន ១៨ គ្រាប់ នៅពេលទៅភ្ជួរស្រែ នៅខាងកើតភូមិ ចម្ងាយ ១.០០០ ម៉ែត្រ ។ ពលរដ្ឋ បានរាយការណ៍ជូននគរបាល ប៉ុស្តិ៍ មានវិធានការ ដើម្បីបញ្ចៀស ការគ្រោះថ្នាក់ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថាៈ ប្រជាពលរដ្ឋ ជាម្ចាស់ស្រែ ឈ្មោះ សុំាង ចាយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ប្រជាពលរដ្ឋជាម្ចាស់ស្រែ បានឲ្យដឹងថាៈ ស្រែដែលគាត់បានភ្ជួរស្រែនោះ គាត់ធ្វើជារៀង រាល់ឆ្នាំ ។ ប៉ុន្តែឆ្នាំនេះ ដោយមានបំណងចង់ពង្រីកដីស្រែ គាត់ក៏បានយកត្រាក់ទ័រ មកភ្ជួរឆ្វៀលដីដំបូក ក្នុងស្រែ ដើម្បីឱ្យមានដីកាន់តែធំ ហើយក៏ប្រទះឃើញគ្រាប់ទាំងនោះ រួចគាត់បានរាយការណ៍ ទៅនគរបាល ប៉ុស្តិ៍ឃុំផ្គាំ ដើម្បីផ្តល់ព័ត៌មាន ទៅក្រុមស៊ីម៉ាក ដើម្បីពិនិត្យ និងយកទៅកំទេច ចោល។
សមត្ថកិច្ចជំនាញ បានឱ្យដឹងថាៈ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទាំងនោះមាន ១-គ្រាប់ប្រភេទ ដេកា ៨២ ចំនួន ១៥ គ្រាប់, ២-ប្រភេទមីន ៦៩ ចំនួន ១ គ្រាប់, ៣-ប្រភទ៦០ ម.ម ចំនួន ២ គ្រាប់ ៕/V-PC