ដោយៈ ជា សីហៈ​/​ភ្នំពេញៈ អគ្គនាយកដ្ឋាន​កសិក​ម្ម​រៀបចំ​ពិធី​បិទ​កិច្ចប្រជុំ​បូក សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២២ នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២២ ក្រោម​អធិបតីភាព​លោក រដ្ឋមន្ត្រី វេ​ង សាខុន និង​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​។​

​នាឱកាស​នោះ លោក រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ដែល​បាន​ខិតខំ​បំពេញភារកិច្ច យ៉ាងសកម្ម​ប្រកបដោយ​វិជ្ជាជីវ​និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​អនុវត្ត តួនាទី​របស់ខ្លួន សម្រេច​ទទួលបាន​លទ្ធ​ផល​គួរ​ជាទី​មោទន​។​

​លោក​បាន​បន្តថា សមិទ្ធផល​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ឆន្ទ​:​មោះមុត​ក្នុងការ ដឹកនាំ គ្រប់គ្រង សាមគ្គី​ផ្ទៃក្នុង និង​កិច្ច​សហ ការ និង​គាំទ្រ​ពី​សំណាក់​ឯកឧត្តម លោកជំទាវ មន្ត្រីក្រោមឱវាទ អន្តរក្រសួង រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន សហគមន៍​កសិកម្ម ធ្វើឱ្យ​ការអនុវត្ត​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត ក្រោម​ច្បាប់ ការផ្សព្វផ្សាយ អនុវត្ត​បច្ចេកទេស​កសិកម្ម​ថ្មីៗ ការស្វែងរក​ទីផ្សារ ការរៀបចំ​បណ្តុំ​ផលិត​-​ប្រមូល​ទិញ ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ការបង្កើត​កសិដ្ឋាន​ប​ន្លែ​គំរូ ការរៀបចំ​មន្ទីរពិសោធន៍​គុណភាព​បន្លែ​ដែលជា​ជំនួយ របស់​រដ្ឋាភិបាល​ជប៉ុន​។​ល​។

​លោក រដ្ឋមន្ត្រី​បានបញ្ជាក់​ថា សមិទ្ធផល ទាំងអស់នេះ អាច​សម្រេច​ទៅបាន គឺ​ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព ដោយសារ​មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជា​បុ​រេ​ស្ថាបនិក​៕​/PC