ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ចំនួនជនជាតិអាម៉េរិកដែលស្លាប់ជារៀងរាល់ថ្ងៃពីកូវីដ១៩ឥឡូវនេះកើនឡើងខ្ពស់ដូចពេលផ្ទុះកូវីដខ្លាំងបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទដែលតា។ វាជាតួលេខដ៏អាក្រក់មួយ ដែលអ្នកជំនាញជឿថានឹងបន្តកើនឡើង។
ស្ថិតិបង្ហាញថាជាមធ្យមមានមនុស្សជាង ២.០០០ នាក់បានស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងសហរដ្ឋអាម៉េរិកជារៀងរាល់ថ្ងៃ ប្រហាក់ប្រហែលនឹងការស្លាប់ដែលបានឃើញកាលពីចុងខែកញ្ញា។
មួយភាគធំនៃអ្នកស្លាប់គឺមានអាយុលើសពី ៦៥ ឆ្នាំ ឬអ្នកមិនបានចាក់វ៉ាក់សាំង។
មកទល់ពេលនេះ មនុស្សជាង ៨៦៦.០០០ នាក់បានស្លាប់ដោយសារកូវីដ១៩នៅសហរដ្ឋអាម៉េរិក។
យោងតាមស្ថិតិពីសាកលវិទ្យាល័យចនហប់ឃីនបានឱ្យដឹងថា ជាមធ្យមការស្លាប់ប្រចាំថ្ងៃដោយសារកូវីដ១៩ បានកើនឡើងលើសពី ២.០០០ នាក់នៅថ្ងៃទី ២១ ខែមករា និងមានចំនួន ២.០៣៣ នាក់នៅថ្ងៃទី ២៣ ខែមករា។
នោះគឺទាបជាងតិចតួចប៉ុណ្ណោះពីតួលេខស្លាប់នៅពេលឈានដល់ចំណូចកំពូលដោយសកូវីដ១៩បង្កឡើងដោយមេរោគដែលតាកាលពីខែកញ្ញា។
ប៉ុន្តែមានមនុស្សនៅក្នុងមន្ទីរពេទ្យឥឡូវនេះដោយសារមេរោគកូរ៉ូណាច្រើនជាងកាលពីសម័យនោះទៀត ដោយសារករណីឆ្លងមេរោគកូរ៉ូណាកើនឡើងកាន់តែខ្ពស់។
ចំនួនឆ្លងកូវីដប្រចាំថ្ងៃជាមធ្យមនៅសហរដ្ឋអាម៉េរិកគឺមានច្រើនហួសពីរលកមុនៗឆ្ងាយ៕
អ្នកជំងឺកូវីដ១៩នៅរដ្ឋខុននិកធីខាត់កំពុងត្រូវបានព្យាបាល