ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ នៅ​សាលាខណ្ឌ​កំបូល បានរៀបចំ ពិធី​ជួប​សំណេះសំណាល និង​ប្រជុំ​ដាក់​ផែនការ ពង្រឹង​ការងារ អនុវត្តន៍ គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុ​វត្តិភាព និង​តួនាទី​ភារកិច្ច របស់​ក្រុមប្រឹក្សា សង្កាត់ ថ្នាក់ដឹកនាំ​ភូមិ ក្រោម​អធិបតីភាព​លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល​។

​ក្នុង​កិច្ចប្រជុំ​នោះដែរ មាន​សមាសភាព ចូលរួម​មាន លោក កៀង ល័​ក្ស អភិបាលរងខណ្ឌ លោកនាយក​-​នាយករង​រដ្ឋបាល​ខ​ណ្ឌ លោក​ប្រធាន​កា​រិ​យា ល័យ​នីតិកម្ម និង​សម្រុះ សម្រួល​វិវាទ​មូលដ្ឋាន​ខណ្ឌ លោក​ចៅសង្កាត់ និង​លោក​-​លោកស្រី​ប្រធានភូមិ ចំនួន​៣៩​ភូមិ មកពី​សង្កាត់​កំបូល សង្កាត់​កន្ទោក និង​សង្កាត់​ភ្លើង​ឆេះ​រទេះ​៕/V​-PC