ក្នុងឱកាស​ចូលរួម ពិធី​ប្រារព្ធ​ទិវា​ជាតិ​កម្ពុជា ក្នុង​ពិព័រណ៍ ពិភពលោក ២០២០ នៅ​ទីក្រុង​ឌុយ​បៃ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី រៀបចំ​-​ចូលរួម ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​នានា និង​ជា​អគ្គស្នងការ​របស់​កម្ពុ​ជា សម្រាប់​ពិព័រណ៍ ពិភពលោក ២០២០ ឌុយ​បៃ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី ជាមួយ​ភាគី​សហភាព អារ៉ាប់​រួម ដែល​ដឹកនាំ​ដោយ លោក​បណ្ឌិត ថា​នី​ប៊ី​ន អា​ម៉េ​ដ អាល់​ហ្ស៊េ​រ​យូ​ឌី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​សហភាព​អារ៉ាប់​រួម ដើម្បី​ពិនិត្យ លទ្ធ​ភាពចុះ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី (FTA) និង​ជំរុញ​លើ​ឱកាស​វិនិយោគ រវាង​ប្រទេស​ទាំងពីរ​។​