ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​:​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ បានរៀបចំ​ពិធី​ចែក អំណោយ​ដ៏​ថ្លៃថ្លា​បំផុត របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចំនួន ២៥ គ្រួសារ រស់នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

​ពិធី​ខាងលើនេះ ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោកស្រី សួស សូលី​ដា អនុប្រធាន​គណៈ​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ លោក ស៊ូ សារ៉ាត់ អនុប្រធាន​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ព្រមទាំង មានការ​ចូលរួម​ពី លោក លោកស្រី ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ និង​ក្រុមការងារ ក​.​ក្រ​.​ក សង្កាត់​។

​នៅក្នុង​ឱកាស​នៃ​ការចុះ​សួរសុខទុក្ខ​នោះ​លោក​អភិបាល​និង​ក្រុមការងារ បាន​ពាំ​នាំនូវ អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្ដេច​ប្រធាន​កាកបាទក្រហមកម្ពុជា មក​ឧបត្ថម្ភ​ដល់ បងប្អូន​ទាំង ២៥ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន អង្ករ ២៥ គ​.​ក មី​មួយ​កេស ត្រីខ មួយ​យួរ , ម៉ាស់ ២៥ សន្លឹក , ជែ​លបី​ដប , ទឹកស៊ីអ៊ីវ​មួយ​យួរ និង​ថវិកា ចំនួន ២០.០០០ រៀល​៕​