​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ដើម្បី​កាត់បន្ថយ ការកកស្ទះ​ចរាចរណ៍ និង​ដើម្បី​លើក​សោភ័ណ ភាព រាជធានី​ភ្នំពេញ​នោះ គណៈបញ្ជាការ​ឯកភាព ខណ្ឌទួលគោក នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ នេះ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ឲ្យ​មាន​របៀបរៀបរយ នៅតាម​បណ្ដោយ ផ្លូវ​លេខ​១១៨ និង​ផ្លូវ​លេខ​២២៣ ក្រោយ​ផ្សារ​សាមគ្គី
​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក នៅពេល​ក្រុមអាជីវករ មួយចំនួន បាន​យក​ផ្លូវ សាធារណៈ ធ្វើជា​ទីកន្លែង សម្រាប់​លក់ដូរ ម្ហូប​សាច់ បន្លែ ផ្លែឈើ បង្ក​ការកកស្ទះ និង​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​។​

​ក្នុង​ប្រតិបត្តិការ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នេះដែរ អាជ្ញាធរ បានលើកឡើង​ថាៈ មិនមែន​ហាម មិន​ឲ្យ​បងប្អូន អាជីវករ​លក់​បន្លែ ផ្លែឈើ ត្រី​សាច់​នោះទេ ក៏ប៉ុន្តែ​សុំ​ឲ្យ​បងប្អូន​លក់ដូរ នៅលើ​ចិ​ញ្ជើ​ម​ផ្លូវ រក្សា​សណ្ដាប់ធ្នាប់ ហាម​លក់​លើផ្លូវ ដូច​រូបភាព​ជាក់ស្ដែង​នេះ​។ បើ​ពុំ​ដូច្នេះ​ទេ កម្លាំង​អាជ្ញាធរ នឹង​ចាត់វិធានការ លើកយក​របស់របរ ទៅ​រក្សាទុក នៅ​សាលាខណ្ឌ និង​មិន​ទទួលខុសត្រូវ ចំពោះ​ការខូចខាត​ឡើយ​៕/V​