សម្ដេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ពី
គោលបំណងនៃការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋានថាមិនមែនជារឿងចៃដន្យនោះទេដ្បិតក្រសួងមហាផ្ទៃបានយកចិត្តទុកចំពោះការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល តាំងពីពេលបង្កើតក្រសួងមហាផ្ទៃឆ្នាំ១៩៩៣ មកម្ល៉េះ។ ការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន គឺដើម្បីទទួលខុសត្រូវការរៀបចំការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល។