វឌ្ឍនភាពការងារនៃគម្រោងលើកកម្រិតគុណភាពនិងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ២១ បេ(B)សម្រេចបាន៩៥ភាគរយ ហើយចាប់ពីខែធ្នូឆ្នាំ២០២១គិតមកដល់ពេលនេះ។
ផ្លូវនេះមានប្រវែងសរុបប្រមាណ៣គីឡូម៉ែត្រចាប់ពីផ្លូវបំបែក ផ្លូវជាតិលេខ២ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល មានទទឹងផ្លូវ១១ម៉ែត្រ ជម្រាលទទឹងផ្លូវ៣ភាគរយ កម្រាស់ Stabilize ២០០មីលីម៉ែត្រ អ៊ុតបេតុងកៅស៊ូ(AC) កម្រាស់១៥សង់ទីម៉ែត្រ ដោយប្រើប្រាស់គ្រឿងចក្រ Stabilizer អនុវត្តគម្រោងដោយនាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានបច្ចេកទេសសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។