លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម បង្កើនការយកចិត្តទុកដាក់ការត្រួតពិនិត្យសមាសភាពផ្សំជីគីមី និងថ្នាំសម្លាប់សត្វល្អិតដែលអាចយកមកលាយផលិតគ្រឿងញៀន ដោយត្រូវសហការជាមួយអាជ្ញាធរគ្រឿងញៀន។
ការណែនាំរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។